• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ស្នើឲ្យអនុវត្តន៍ដំណោះស្រាយអភិវឌ្ឍផលិតកម្ម និងជំរុញការនាំចេញ

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើបនឹងចេញសារចរស្ដីពីភារកិច្ច ឮនិងដោះណោះស្រាយអភិវឌ្ឍន៍មួយចំនួន ដើម្បីជំរុញការនាំចេញ។

 ការនាំចេញទំនិញ

ដូច្នេះ ដើម្បីជំរុញកំណើននាំចេញដោយចីរភាពយ៉ាងឆាប់រហ័ស រួមជាមួយការអនុវត្តរាល់ភារកិច្ចនិងដំណោះស្រាយ​នៃយុទ្ធសាស្រ្តនាំចេញ នាំចូលទំនិញដំណាក់កាល ២០១១ -២០២២ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ នោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាគប្បីធ្វើកំណែទម្រង់របៀបរបប
សាមញ្ញ​បនីយកម្មបែបបទរដ្ឋបាល កាត់បន្ថយចំណាយ ចំពោះការនាំចេញ។ ក្រសួងនិងស្ថាប័ននានាចាំបាច់ត្រូវពិចារណាឡើងវិញជាបន្ទាន់នូវបទប្បញ្ញត្តិលផិតកម្ម និងការនាំចូលវត្ថុធាតុដើមបម្រើផលិតកម្ម ដើម្បីបង្កភាពងាយស្រួលសម្រាប់សកម្មភាពផលិតកម្មរបស់សហគ្រាស។

លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏ស្នើឲ្យបង្កើនការចរចា ធ្វើសមាហរណកម្ម ដើម្បីអភិវឌ្ឍទីផ្សារនិងដោះស្រាយឧបសគ្គដើម្បីជ្រៀតចូលទីផ្សារថ្មី។ បង្កើនការពន្លឿនពាណិជ្ជកម្មនិងកសាងពាណិជ្ជសញ្ញា។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធសមាគមផែ្នកទំនិញគប្បីជំរុញខ្លាំងការផ្សព្វផ្សាយទីផ្សារដល់សមាជិក ដើម្បីម្ចាស់​ការបង្ការ និងទប់ស្កាត់ហានិភ័យនៅពេលទីផ្សារមានបម្រែបម្រូលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top