នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ
នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ច ប៊ុលហ្គារី លោក Bojidar Loukarsky ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រីមានគោលបំណងថា៖ ភាគីទាំងពីរត្រូវជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ។ នាយករដ្ឋមន្ត្រីបានអះអាងថារដ្ឋាភិបាលវៀតណាម គាំទ្រអង្គភាពអាជីវកម្ម ប៊ុលហ្គារី ធ្វើអាជីវកម្មយូរអង្វែង និងអនុវត្តគំរោងការណ៍នៅវៀតណាមប្រកកបដោយប្រសិទ្ធិភាព។
រីឯ រដ្ឋមន្ត្រីសេដ្ឋកិច្ច ប៊ុលហ្គារី លោក Bojidar Loukarsky បានជូនដំណឹងចំពោះនាយករដ្ឋមន្ត្រីនូវលទ្ធផលការចរចារ ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh។ រដ្ឋមន្ត្រីមានគោលបំណងថា៖ ប៊ុលហ្គារី នឹងក្លាយទៅជាច្រកទ្វារមួយសំរាប់ទំនិញវៀតណាម ជ្រាបចូលក្នុងទីផ្សារអឺរ៉ុប និងវៀតណាមជាច្រកទ្វារដើម្បី ប៊ុលហ្គារី ជ្រាបចូលក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
នារសៀលថ្ងៃទី១៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phucបានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលី មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម