• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន

នៅក្នុងជំនួបសន្ទនាជាមួយលោក Tsutomu Takebe នារសៀល​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហា​ណូយ​ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រជាមួយជប៉ុន។ ទន្ទឹមនឹងនោះ លោកក៏បានសម្ដែងជំនឿជាក់ថា​ទំនាក់ទំនងទ្វេភាគីនឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត នាំមកនូវផលប្រយោជន៍សំរាប់​ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងប្រជាជន​នៃប្រទេសទាំងពីរ រួមចំណែក​សំរាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំ​បន់​និង​លើពិភពលោក។ នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការដែលលោក Takebe បានសកម្មរៀបចំពិធីបុណ្យជប៉ុន-វៀតណាម នៅវៀតណាម។ ​ចំពោះបញ្ហាបំ​រ៉ែបំរួលអាកាសធាតុ  ជប៉ុនបានប្រកាសជួយឧបត្ថម្ភបន្ទាន់ជាទឹកប្រាក់ចំនួន២,៥​លានដុល្លារអាមេរិក សំរាប់វៀតណាម។ 

រីឯ លោក Tsutomu Takebe បានអះអាងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្ត​របស់​ខ្លួន ​ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់​និងជួយឧបត្ថម្ភវៀតណាមលើកកំពស់ទិន្នផល គុណភាព តំលៃកសិផល បង្កើនកម្លាំងប្រកួតប្រជែងអន្តរជាតិ និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។

ទាក់ទិនដល់គំរោងការណ៍មហាវិទ្យាល័យវៀតណាម-ជប៉ុន លោក ​Tsutomu Takebe មានគោលបំណងថា៖រដ្ឋាភិបាល​វៀតណាមយកចិត្ត​ទុកដាក់និងសហប្រតិបត្តិការជិតស្និទ្ធិថែមទៀត ដើម្បីមហាវិទ្យាល័យវៀតណាម-ជប៉ុន​ ដាក់អោយដំណើការយ៉ាងឆាប់ៗមានប្រសិទ្ធិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគីក្នុងវិស័យអប់​រំ​៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top