
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-សិង្ហបុរី
នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ ប្រទេសសិង្ហបុរីនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-សិង្ហបុរី។
អញ្ជើញថ្លែងមតិក្នុង វេទិកានេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ អស់រយៈពេល៥ឆ្នាំដែល ជាដៃគូយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក សិង្ហបុរីមានគម្រោងការវិនិយោគនៅ វៀតណាមជាង២ពាន់គម្រោងដោយមានទុនវិនិយោគឡើងដល់៤៣ពាន់លាន ដុល្លារអាមេរិក ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានជិត៨,៥ពាន់លានដុល្លាអាមេរិក ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល វៀតណាមកំពុងប្តេជ្ញាចិត្តធ្វើសកម្មភាព ដើម្បីនាំសេដ្ឋកិច្ចវៀតណាម បោះជំហានគួរឲ្យ កត់សម្គាល់នាពេលខាងមុខ។ លោកអញ្ជើញមានប្រសាសន៍ថា៖ “វៀតណាមកំពុងខិតខំប្រឹងប្រែងកសាងខឿនសេដ្ឋកិច្ចចាប់ផ្តើមអាជីព ច្នៃប្រឌិត គោលនយោបាយបើកទូលាយ សមត្ថភាពអំពីផលិតភាពធ្វើអាជីវកម្មកំពង់ បានលើកកម្ពស់ បង្កើតឡើងឱកាសថ្មីសម្រាប់ សហគ្រិនចាប់ផ្តើមអាជីពធ្វើការ វិនិយោគនៅវៀតណាម។ តាមនោះ យើងខ្ញុំលើកទឹកចិត្តឲ្យមូលនីធិវិនិយោគ ផ្តោតការយកចិត្តទុកដាក់ទៅលើសហគ្រាសចាប់ផ្តើមអាជីព។ រដ្ឋាភិបាលវៀតណាមសន្យាជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់គោលគំនិតចាប់ ផ្តើមអាជីវកម្ម គាំពារកម្មសិទ្ធិបញ្ញាក្នុងក្របខ័ណ្ឌនៃច្បាប់កម្មសិទ្ធិបញ្ញាដែលរដ្ឋ សភាបានអនុម័តជាឯកឆ័ន្ទក៏ដូចជាអនុវត្តន៍រាល់ការសន្យាគាពារកម្ម សិទ្ធិបញ្ញាក្នុងក្រប ខ័ណ្ឌបណ្តាកិច្ចព្រមព្រៀង FTA ដែលវៀតណាមជាសាមជិកផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម