![]()
កាសែតរូបភាពវៀតណាមចេញផ្សាយទស្សនាវដ្តីពិសេសប្រចាំខែ សំដៅអបអរសាទរ APEC ឆ្នាំ២០១៧
|
កាសែតរូបភាពវៀតណាមដែលនាយករដ្ឋមន្ត្រីអនុមតិក្លាយទៅជាទស្សនាវដ្តីមួយដែលបំរើកិច្ចការបរទេសជាតិ កាសែតរូបភាពនេះបានមានឈ្មោះក្នុង“គម្រោងការអភិវឌ្ឍន៍កាសែតបោះពុម្ភមួយចំនួននិងកាសែតអនឡាញមួយចំនួន ដែលបំរើកិច្ចការបរទេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម” រហូតដល់ឆ្នាំ២០២០ ចក្ខុវិស័យរហូតដល់ឆ្នាំ២០៣០ បានរដ្ឋាភិបាលអនុមតិរួចហើយ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
តាមគម្រោងការនេះ ទស្សនាវដ្តីកាសែតរូបភាពវៀតណាមបោះពុម្ភនឹងបើកទូលាយភូមិសាស្ត្រផ្សព្វផ្សាយ សំដៅបង្កើនការវត្តមាននិងឧទ្ទេសនាមរូបភាពវៀតណាមមកដល់មិត្តអ្នកអានអន្តរជាតិ បង្កើនការបោះផ្សាយបរិមាណទស្សនាវដ្តីបោះពុម្ភ ពី ១៤៤០ ប្រទេស កើនឡើងដល់ ១៦០ ប្រទេស មុនបង្អស់ជាងគេ អាទិភាពឲ្យមិត្តអ្នកអានរស់នៅ តំបន់ព្រំដែនវៀតណាម ឡាវ វៀតណាម ចិន និងបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទិន។
ទស្សនាវដ្តីកាសែតរូបភាពវៀតណាមបោះពុម្ភនឹងបង្កើនបរិមាណទស្សនាវដ្តីផ្សាយចេញជាបណ្តាភាសាបរទេស ក្នុងនោះទស្សនាវដ្តីកាសែតរូបភាពវៀតណាមជាភាសាអង់គ្លេសបង្កើន ៨០០ ក្បាល ក្នុងមួយខែ ទស្សនាវដ្តីកាសែតរូបភាពវៀតណាមជាភាសាចិនបង្កើន ៥០០០ ក្បាលក្នុងមួយខែ ទស្សនាវដ្តីកាសែតរូបភាពវៀតណាមជាភាសាអេស្បាញក្នុងមួយខែ និងស្សនាវដ្តីកាសែតរូបភាពវៀតណាមជាភាសាឡាវពីរខែម្តង។
ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០៣០ នឹងចេញផ្សាយការបោះពុម្ភបណ្តាភាសាមួយចំនួនទៀត ដូចជា៖ ភាសាបារាំង ភាសាខ្មែរនិងភាសារុស្ស៊ី។
គម្រោងការនេះក៏បានដាក់ចេញទិសដៅពីបច្ចុប្បន្ននេះរហូតដល់ឆ្នាំ២០២០ ទស្សនាវដ្តីកាសែតរូបភាពវៀត ណាមនឹងសហការជាមួយកាសែតបោះពុម្ភ VietNam News និងកាសែតអនឡាញ VietnamPlus របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងអភិវឌ្ឍន៍ក្លាយទៅជាកាសែតបោះពុម្ភនិងកាសែតអនឡាញដែលបំរើកិច្ចការបរទេសជាតិនិងមានឥទ្ធពលល្អក្នុងតំបន់និងលើពិភពលោក សម្រេចការឃោសនាព័ត៌មានកាទូតតាមមាគ៌ា គោលការរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។
កាសែត VietNam News នឹងបង្កើនបរិមាណនិងគុណភាពព័ត៌មាន បទអធិប្បាយនិងបណ្តាទំព័រកម្មវត្ថុពិសេស ធានាគុណភាពព័ត៌មាននិងទទួលបានប្រសិទ្ធភាពនូវការឃោសនាសំដៅបំរើកិច្ចការបរទេស អភិវឌ្ឍកាសែតបោះពុម្ភតាមរបៀប e-paper ដើម្បីជួយឧបត្ថម្ភនិងជំនួសការបោះពុម្ភជាបណ្តើរៗ បើកទូលាយមុខសញ្ញាមិត្តអ្នកអានបរទេសដែលចុចចូលក្នុងគេហទំព័រ Việt Nam News ចាប់ពី ១៥០ ប្រទេសកើនឡើង ១៩០ ប្រទេស។
ចំពោះកាសែតអនឡាញ VietnamPlus បន្តបន្ថែមភាសារុស្ស៊ីលើគេហទំព័រ VietnamPlus បង្កើនបរិមាណភាសារបស់កាសែតនេះកើនឡើង ៦ ភាសា (ភាសាអង់គ្លេស ភាសាបារាំង ភាសាអេស្បាញ ភាសាចិននិងភាសារុស្ស៊ី) បង្កើនគុណភាពនូវការងារនិពន្ធ បកប្រៃលើគេហទំព័រ VietnamPlus ខិតខំប្រឹងប្រេង ដើម្បីក្លាយទៅជាកាសែតអនឡាញដែលផ្ទុកពណ៌មានជាច្រើន ឈានមុខគេខាងអនុវត្តន៍បច្ចេកវិទ្យាថ្មីសំរាប់បទដ្ឋានផលិតព័ត៌មាន អនឡាញ ឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអាន./.
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម