• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកធ្វើបច្ចុប្បន្នកម្មនូវសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកនិងវាយតម្លៃចំពោះសេដ្ឋកិច្ចវៀតណាម

ចំពោះ​ស្ថានភាពសេដ្ឋកិច្ចនៅវៀតណាម WB បានព្យាករណ៍ថា វៀតណាម នឹងទទួលបានកំណើនចំនួន៦,៦%ក្នុង​ឆ្នាំនេះ និង៦,៥%ក្នុងឆ្នាំ២០២០ ពោលគឺ មានការថយ​ចុះស្រាល​ដោយ​សារ​កំណើន​នាំចេញ​បន្ថយ​ល្បឿន​និង​ផលិតកម្ម​ កសិកម្ម​ខ្សោយជាង​មុន។
 
កំណើន​នៃបណ្ដាខឿនសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិកបានថយ ពី៦,៣%នាឆ្នាំ២០១៨​ចុះនៅ៥,៨%នាឆ្នាំ២០១៩ ហើយនឹងបន្ត ថយចុះនៅកម្រិត៥,៧%និង៥,៦%នាឆ្នាំ២០២០និងឆ្នាំ២០២១ ដោយ​សារ កំណើននាំចេញនិងសកម្មភាពបង្កបង្កើត កែច្នៃសុទ្ធតែធ្លាក់ចុះ។ ម្យ៉ាងវិញទៀត ការធ្លាក់​ចុះ​នៃ​តម្រូវ​ការទូ​ទាំងពិភពលោក និងការកើនឡើងនៃអស្ថិរភាព ដោយ សារជម្លោះពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ ក៏បណ្ដាលអោយកំណើននាំចេញនិង វិនិយោគធ្លាក់ចុះផងដែរ។ នេះជា​ការ​វាយ​តម្លៃ​ដែល​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ របាយការណ៍ធ្វើបច្ចុប្បន្នកម្មសេដ្ឋកិច្ចអាស៊ីបូព៌ា-ប៉ាស៊ីហ្វិក របស់ធនាគារពិភព លោក (WB) ដោយ​ចំណង​ជើង​ថា “បន្សាំនឹងហានិភ័យ” ដែលបានប្រកាសនា ថ្ងៃទី១០ ខែតុលា។
 
ចំពោះស្ថាន​ភាពសេដ្ឋកិច្ចនៅវៀតណាម WB បានព្យាករណ៍ថា វៀតណាម នឹងទទួលបានកំណើនចំនួន៦,៦%ក្នុងឆ្នាំ​នេះ ​និង៦,៥%ក្នុងឆ្នាំ២០២០ ពោ​លគឺ​ មានការ​ថយ​ចុះស្រាល​ដោយ​សារ​កំណើន​នាំចេញ​បន្ថយ​ល្បឿន​និង​ផលិតកម្ម​ កសិកម្មខ្សោយជាងមុន។
 
លោក Jacques​ Morisset ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចរបស់ WB ប្រចាំ វៀតណាមបានចាត់ទុកថា ក្នុង​បរិបទ​ដែល​សភាពការណ៍នៅខាងក្រៅតំបន់មាន ការសាកល្បងជាច្រើនដូចនា បច្ចុប្បន្ននេះ វៀតណាម​ជា​ចំណុច​​​ភ្លឺមួយនៅក្នុង តំបន់។ លោកបានថ្លែងថា៖
 
“វៀតណាម​មានកម្លាំងចលករចំនួន២។ ទីមួយគឺ​កា​រ​ប្រើ​ប្រាស់​ក្នុង​ប្រទេស។​វៀតណាម​កំពុង​អភិវឌ្ឍ​និង​ធ្វើ​ទំនើប​កម្ម បើកទ្វារចំហ ហើយធ្វើសមាហរណកម្ម អន្តរជាតិយ៉ាងខ្លាំងក្លា។ ហេតុដូច្នេះហើយ វៀត​ណាម​មាន​តម្រូវ​​​ការ​​ប្រើប្រាស់​ កាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺកម្លាំងចលករសំខាន់បំផុតចំពោះសេដ្ឋ កិច្ចវៀតណា​ម។ ទីពីរគឺវៀតណាមកំពុងមានកម្លាំងប្រកួតប្រជែងខ្ពស់ជាងមុន។ ក្រៅពីនោះ កំណើននាំចេញ​របស់​​វៀត​ណាម​ ក៏ល្អណាស់ផងដែរ”។

​វាយតម្លៃចំពោះលំហូរទុនវិនិយោគដោយផ្ទាល់ចូលមកវៀតណាមក្នុងរយៈពេល៩ខែដើមឆ្នាំ តំណាងរបស់ WB ចាត់​ទុកថា វៀតណាមនៅតែទាក់ទាញវិនិ យោគិន​បរទេស​ច្រើន​ជាង​បើ​ធៀប​នឹង​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​នៅក្នុង​តំបន់​។ យ៉ាងណាមិញ លោក Jacques Morisset បានវាយតម្លៃថា ការតភ្ជាប់រវាង FDI ជាមួយតំបន់​សេដ្ឋកិច្ច​ឯកជននៅវៀតណាម នៅតែអន់ខ្សោយ ព្រមទាំងសង្ឃឹម ថា រដ្ឋាភិបាលវៀតណាម​នឹង​ចាត់​វិធាន​ការ​ដ៏សមស្រប​ចំពោះបញ្ហានេះផង​ដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top