ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងកំណើនបៃតង
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ធនាគារពិភពលោក (WB) បានអនុម័តលើការផ្ដល់ប្រាក់កម្ចី៩០លានដុល្លាអាមេរិក សំរាប់រដ្ឋាភិបាលវៀតណាម សំដៅកែទម្រង់គោលនយោបាយជួយឧបត្ថម្ភទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ និងកំណើនបៃតងឲ្យសមស្របនឹងផែនការធ្វើសកម្មភាពស្ដីអំពីបម្រែបម្រួលអាកាសធាតុរបស់ក្រុម WB។ កញ្ចប់ប្រាក់កម្ចីនេះនឹងបានចំណាយសំរាប់ការងារអនុវត្តន៍ គោលនយោបាយ ស្ដីអំពីការបង្កើនផែនការមេនិងគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ក្នុងការវិនិយោគជាសាធារណៈដ៏វិជ្ជមានសំរាប់វិស័យទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ និងកំណើនបៃតងការពារធនធានទឹក និងបង្កើនការសន្សំសម្ចៃទឹក និងការដាំព្រៃឈើនៅឆ្នេរសមុទ្រទៀតផង។ កញ្ចប់ប្រាក់នេះក៏ត្រូវបានប្រើប្រាស់ ដើម្បីជួយឧបត្ថម្ភគោលនយោបាយ ស្ដីអំពីការអភិវឌ្ឍន៍គមនាគមន៍ និងផលិតកម្មឧស្សាហកម្ម សន្សំសម្ចៃថាមពលនិងប្រើប្រាស់ថាមពលក៏កើតឡើងវិញសំដៅ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម