• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងរុស្ស៊ី - ចិនឈានចូលយុគសម័យថ្មី

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន កាលពីថ្ងៃទី ១៨ ខែកញ្ញាបានអញ្ជើញទទួលជួបជាមួយនាយករដ្ឋ​មន្រ្តី​ចិន​ លោក Li Ke qiang នៅវិមានក្រឹមឡាំង ក្នុងឱកាសដែលលោកទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ១៨ ខែកញ្ញា។ ថ្នាក់ដឹកនាំ រុស្ស៊ីបានសំដែងនូវការជឿជាក់ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិននឹងបង្កើតរបកគំឃើញមួយសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីចិនលោក Li Keqiang និង នាយករដ្ឋមន្រ្តីរុស្ស៊ី
លោក  Dmitri Medvedev (រូបថត៖ vtc.vn)

ថ្លែងមតិនៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Keqiang ប្រធានាធិបតី   រុស្ស៊ីលោកវ្លាឌីមៀពូទីន បានអះអាងថារុស្ស៊ីនិងចិនពិតជាមានទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រដែលកំពុងអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូលើគ្រប់ជ្រុង    ជ្រោយ។ ប្រការនេះជាអាទិភាពមួយនៅក្នុងគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ី។ ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានទទួលស្គាល់ចំពោះការរួមចំណែកដ៏ធំធេងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ​ រ​បស់នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ក៏ដូចជាប្រធានរដ្ឋចិនលោក ស៊ីជីនពីង ក្នុងការអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី - ចិនផងដែរ ។

រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានជូនដំណឹងដល់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនអំពីជំនួបជាប្រចាំលើកទី ២៤ របស់លោកជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក  Dmitri Medvedev នៅទីក្រុង Saint Peterburg នាថ្ងៃទី ១៧ ខែកញ្ញា។ លោក Li Keqiang ក៏បានក្រើនរំលឹកថាក្នុងបរិបទដែលមានអស្ថិរភាពនយោបាយ សេដ្ឋកិច្ចអន្តរជាតិនោះ ចិននិងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការមិនត្រឹមតែ ដើម្បីជំរុញការអភិវឌ្ឍប្រទេសទាំងពីរតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍតំបន់និងពិភពលោកទៀតផង៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top