• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទេសចរណ៍ក្នុងស្រុករីកចម្រើន ហើយបរិមាណភ្ញៀវទេសចរកក់ទួរ (Tour) ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ ថ្ងៃទី ១ ខែឧសភាកាន់តែកើនឡើង

ក្នុងឱកាសបុណ្យឈប់សម្រាក ថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី១ខែឧសភា នាពេលខាងមុខនេះ យោងតាមក្រុមហ៊ុនធ្វើដំណើរទេសចរណ៍និងទីផ្សារទេសចរណ៍ជាច្រើនកំពុងមានសញ្ញាទើបឡើងវិញាំទាំងភ្ញៀវទេសរាយរង និងភ្ញៀវធ្វើដំណើរទេសចរណ៍ជាក្រុមៗផងដែរ។
 

ទីក្រុង Da Nang បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវត្រឡប់មកវិញក្នុងឱកាសថ្ងៃទី ៣០ ខែមេសា និង ថ្ងៃទី ១ ខែឧសភា។ (រូបថត៖ VOV)


មានក្រុមហ៊ុនខ្លះៗមានអត្រាកំណើន ២០០% បើប្រៀបធៀបនឹងពេលវេលាមុនបុណ្យតេតផងដែរ។ លោកស្រី Huynh Phan Phuong Hoang អគ្គនាយិការងនៃក្រុមហ៊ុន Vietravel បានឲ្យដឹងថា៖

«ក្នុងឱកាសថ្ងៃទី ៣០ ខែមេសា ឆ្នាំនេះ ក្រុមហ៊ុន Vietravel បានអនុវត្ត«ក្រុមសេវាកម្មរាយរង» មានន័យថាក្រោយពីជំងឺកូវីដ-១៩ អតិថិជនមាននិន្នាការមិនទៅទេសចរណ៍តាមក្រុមធំៗទេ ប៉ុន្តែជាក្រុមដាច់ដោយឡែកពីគ្នា។ លើសពីនេះទៅទៀតអស់រយៈពេល២ឆ្នាំហើយ វៀតណាមមិនទាន់បានបើកដំណើរការទេសចរណ៍អន្តរជាតិទេ ហេតុដូច្នេះក្រុមភ្ញៀវទេសចរដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជារៀងរាល់ឆ្នាំ គេបែរជាជ្រើសរើសក្រុមផលិតផលនិងសេវាកម្មខ្ពស់លំដាប់ផ្កាយ ៥ វិញ។ ក្រុមហ៊ុន Vietravel បានកំណត់ផែនការទុកជាមុននូវក្រុមផលិតផលទាំងនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top