• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាល​អូទ្រីស​រួម​ចំណែក លើក​កម្ពស់​ជីវភាព​រស់​នៅរបស់​ប្រជាជ​ន​វៀត​ណាម​


 ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាលអូទ្រីសរួមចំណែក​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម

នេះគឺជាការអះ​អាងរបស់នាយករ​ដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ក្នុងជំនួប​សន្ទនា​ជាមួយ​ឯកអគ្គរដ្ឋ​ទូតអូទ្រីស​ប្រចាំនៅ​វៀតណា​ម លោក Thomas Loidl មកជំរាបលាក្នុងឱកាសបញ្ច​ប់អាណត្តិ​ការងារ នាថ្ងៃទី​៧ ខែក​ញ្ញា ឆ្នាំ២០១៧។ នៅទីនេះ លោក ​Nguyen Xuan Phuc បានវាយតម្លៃថា ទំនា​ក់ទំនង​សហប្រតិបត្តិការ​វៀត​ណាម - អូទ្រីសនាពេលកន្លងទៅមានការអភិវ​ឌ្ឍន៍យ៉ាងសកម្ម លើគ្រប់វិស័យ ក្នុងនោះ​មាន​ការរួមវិភាគ​ទាន​ របស់លោក Thomas Loidl ផងដែរ។​ ឆ្នាំនេះជា​ឆ្នាំ ដែលប្រ​ទេស​ទាំងពីរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី ៤៥ ទិវាបង្កើតទំនាក់ទំ​នងការទូត (ថ្ងៃទី​១ ខែធ្នូ ឆ្នាំ១៩៧២ ​- ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧) លោក​នាយករដ្ឋមន្ត្រី ស្នើឲ្យក្រសួងការបរទេស នៃប្រទេសទាំងពីររួម​សហការ រៀបចំសកម្មភាពជាក់ស្ដែ​ង​នានា ដើម្បី​អបអរសាទ​រព្រឹត្តិការណ៍សំខាន់នេះ។ លោកក៏​បានឲ្យដឹងថា សក្តានុ​ពលសហប្រតិបត្តិការ​ពាណិជ្ជកម្ម​នៃប្រទេស​ទាំងពី​រនៅធំធេងណាស់ ហើយមា​នបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យខ្លាំង​ក្លាថែ​ម​ទៀត​នា​ពេល​ខាង​មុខ​។ វៀតណាមស្នើឲ្យអូទ្រី​សជំរុញ EU ចុះហត្ថលេខា​ជាផ្លូ​វការ និង​អនុម័ត​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​វៀតណា​ម និងសហភាពអឺរ៉ុប (EVFTA) ឲ្យបានឆាប់ៗ។ រី​ឯខ្លួនវិញ លោក Th​omas Loidl បានឲ្យ​ដឹង​ថា អា​ទិភាពរបស់រដ្ឋាភិបាលអូទ្រីស​គឺកិច្ចសហ​ប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចជាមួយវៀ​តណា​ម ហើយជំ​រុញ​កិច្ច​សហប្រតិប​ត្តិការលើវិស័​យពាណិជ្ជកម្ម និងវិនិយោគ។ ចំ​ពោះជំនួយ ODA នោះ រដ្ឋាភិបា​លអូទ្រីស​នឹង​បន្ត​ផ្តល់​ជំនួយ​ ODA សម្រាប់វៀតណាម នាពេលខាង​មុខ និងជួយឧបត្ថម្ភវៀត​ណាមអនុវត្ត​គម្រោងការណ៍ ODA ប្រកប​ដោយប្រសិទ្ធភាព​ទៀតផង៕
 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top