• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង

នាបច្ចុប្បន្ន ទីក្រុងហូជីមិញមាន ក្រុមចាក់វ៉ាក់សាំងចំនួន៦៥០ក្រុម ដែលចាក់វ៉ាក់សាំងបានចន្លោះពី៧ដល់៨ម៉ឺនដូស ជារៀងរាល់ថ្ងៃដោយសារទីក្រុងកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម។

លោករដ្ឋមន្រ្តី Nguyen Thanh Long បានសង្កត់ធ្ងន់លើទស្សនៈថា ទីក្រុងត្រូវពន្លឿនដល់កម្រិតខ្ពស់បំផុតនូវដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ (រូបថត៖ suckhoedoisong.vn)

នាថ្ងៃទី២៩ ខែកក្កដា រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជន ទីក្រុងហូជិមិញ អំពីការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតលើភូមិសាស្ត្រទីក្រុង។ នៅ ជំនួបនេះ លោករដ្ឋមន្រ្តី Nguyen Thanh Long បានសង្កត់ធ្ងន់លើទស្សនៈថា ទីក្រុងត្រូវពន្លឿនដល់កម្រិតខ្ពស់បំផុតនូវដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ប្រសិន បើខ្វះខាតធនធានមនុស្ស ក្រសួងសុខាភិបាលនឹងបំពេញបន្ថែមដើម្បីជួយជំរុញដំណើរ ការចាក់វ៉ាក់សាំងក៏ប៉ុន្តែត្រូវធានាសុវត្ថិភាពទៀតផង។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញមានក្រុមចាក់វ៉ាក់សាំងចំនួន៦៥០ក្រុមដែលចាក់វ៉ាក់សាំងបានចន្លោះ ពី ៧ ដល់ ៨ ម៉ឺនដូស ជារៀងរាល់ថ្ងៃដោយសារទីក្រុងកំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម។ ទីក្រុងហូជីមិញ ខិតខំក្នុងខែសីហាឆ្នាំ២០២១ នឹងចាក់វ៉ាក់សាំងបានមួយដូសសម្រាប់ប្រជាជនប្រមាណ ៧០%៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top