• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយតែងតែកែលម្អបរិយាកាសវិនិយោគយ៉ាងសកម្មនិងស្វាគមន៍អាជីវកម្មរបស់សហភាពអឺរ៉ុប

រដ្ឋធានីហាណូយជានិច្ចកាលកែលម្អយ៉ាងសកម្មនូវបរិយាកាសវិនិយោគអាជីវកម្មនិងទទួលស្វាគមន៍សហគ្រាសមកវិនិយោគ ក្នុងនោះមានទាំងវិនិយោគិនមកពីសហភាពអឺរ៉ុបផង។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)


នាថ្ងៃទី ២៣ ខែកញ្ញា ក្នុងជំនួបធ្វើការជាមួយលោក Pier Giorgio Aliberti ឯកអគ្គ រដ្ឋទូតនិងជាប្រធានស្ថានបេសកកម្ម សហភាពអឺរ៉ុបប្រចាំនៅវៀតណាមនោះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រដ្ឋធានីហាណូយជានិច្ចកាលកែលម្អយ៉ាងសកម្មនូវបរិយាកាសវិនិយោគអាជីវកម្មនិងទទួលស្វាគមន៍សហគ្រាសមកវិនិយោគ ក្នុងនោះមានទាំងវិនិយោគិនមកពីសហភាពអឺរ៉ុបផង។ លោកបានអះអាងថា៖ ទីក្រុងហាណូយត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយសហភាពអឺរ៉ុបផ្លាស់ប្តូរនិងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល។ ក្រៅពីនេះ ទីក្រុងហាណូយកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូលរបស់រដ្ឋធានី ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខនិងមានចក្ខុវិស័យយូរអង្វែងថែមទៀត។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Pier Giorgio Aliberti មានបំណង ចង់មានការពិភាក្សាបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការជាក់លាក់ក្នុងវិស័យផ្សេងៗ ជាពិសេសខ្លឹមសាររដែលសហភាពអឺរ៉ុបមានសក្កានុពលដូចជាការការពារបរិស្ថាន ធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់អាកាស និងគុណភាពទឹកជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក

ក្នុងដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សារួមកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ និងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមកិច្ចពិភាក្សាតុមូលជាមួយសហគ្រាសធំៗរបស់សហរដ្ឋអាមេរិក។

Top