• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំ G7 នឹងដាក់សម្ពាធទៅលើអាមេរិកអំពីបញ្ហាដំឡើងពន្ធនាំចូល


ប្រធានាធិបតីបារាំងលោក Emmanuel Macron
និង  នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau

នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៨ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា៖ នៅក្នុងសន្និសីទកំពូល ដែលនឹងប្រព្រឹត្តិទៅនាសប្ដាហ៍នេះ  ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មជួរមុខនៅលើពិភពលោក (G7) នឹងដាក់សម្ពាធទៅលើប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការដំឡើងកម្រិតពន្ធនាំចូលចំពោះមុខទំនិញដែកថែប និងអាលុយមីញ៉ូមរបស់វាស៊ីនតោន ប៉ុន្តែនៅតែរក្សាអាកប្បកិរិយ៉ាទន់ភ្លន់ដើម្បីបញ្ចុះ​បញ្ចូល លោក Trump  ក្នុងការផ្លាស់ប្ដូរការត្រិះរិះ។

ថ្លែងមតិនៅក្នុងស្និសីទការសែត បន្ទាប់ពីកិច្ចពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នោះ លោក Macron បានសង្កត់ធ្ងន់ថា៖ អាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សមាជិក G7។ សន្និសីទកំពូល G7 គឺជាឱកាសសម្រាប់ប្រទេសជាសមាជិក G7 មានជំនួបពិភាក្សាការងារបើកទូលាយនិងស្មោះត្រង់។
លោកបានលើកច្បាស់ថា៖ នៅក្នុងសន្និសីទកំពូលពោលខាងលើ អាចនឹងមានបញ្ហាមួយចំនួនដែលលោក  Trump មិនស្រុះចិត្តគំនិតទាំងស្រុងជាមួយសមាជិកនានានៃ G7 ឡើយ ដូចជា៖ ពាណិជ្ជកម្មនិងបម្រែបម្រូលអាកាសធាតុ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Trudeau បានចាត់ទុកថា៖ រាល់ហេតុផលរបស់លោក Trump អំពីសន្តិសុខជាតិ ដើម្បីការពារការការដំឡើងពន្ធនាំចូលចំពោះមុខទំនិញដែកថែបនិងអាលុយមីញ៉ូមពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត​របស់ខ្លួបគឺជារឿង ១ គួរឲ្យអស់សំណើច។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trudeau បានសម្តែងសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល G7 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top