• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំវៀតណាមនិងចិនផ្លាស់ប្ដូរលិខិតជូនពរឆ្នាំថ្មី

 នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និង​អគ្គលេខា​បក្ស​ ប្រធានរដ្ឋ​ចិនលោក Xi Jinping បានអញ្ជើញផ្លាស់ ប្ដូរ​លិខិតជូនពរឆ្នាំថ្មីក្នុ​ងឱកាស​ប្រជាជន នៃប្រទេស​ទាំងពីរ​វៀត​ណាម និងចិន​ត្រៀម​រៀបចំទទួល​​អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ​កុរឯក​ស័ក ២០១៩។
 
ក្នុងលិខិត​ដែលផ្ញើរទៅកាន់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម​លោក​ Nguyen Phu Trong បាន​សម្ដែង​ក្ដី សោមនស្ស​រីករាយ​ដោយ​ឃើញ​ទំនាក់​ទំនងជាអ្នក​ជិតខាងមិត្តភាព ​កិច្ចសហ​ប្រតិបតិ្ត​ការគ្រប់ជ្រុងជ្រោយរវាងបក្សទាំ​ងពីរនិងប្រទេស​ទាំងពីរ សម្រេចបាន នូវលទ្ធផល​ដ៏ល្អប្រសើរ​ជាច្រើន​ក្នុង​ឆ្នាំកន្លងទៅ។ ជំនួបប្រាស្រ័យជាន់ខ្ព​ស់ត្រូវ បានរក្សា កិច្ច​សហប្រតិ​បតិ្តការ​លើគ្រប់​វិស័យ​ត្រូវ​បាន​ពង្រឹង​និងពង្រីក ហើយ ជំនួបប្រាស្រ័យមិត្តភា​ពរវាងប្រជាជនក៏ត្រូវបានបង្កើនផងដែរ។ ប្រការទាំង​នេះ បានរួមចំណែក​នាំទំនាក់ទំនងភាពជា​ដៃគូសហប្រតិបតិ្តការ​យុទ្ធសាស្ត្រគ្រ​ប់ជ្រុ​ង​ជ្រោយ​រវាង​វៀត​ណាម និង ចិន​បន្ត​រីកច​ម្រើន​ប្រកបដោយចី​រភាព។
 
ក្នុងលិខិតឆ្លើយ​តបវិញ ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨ជាឆ្នាំគម្រប់រយៈពេល១០ឆ្នាំនៃការ​បង្កើតទំនាក់​ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិង វៀតណាម។ ភាគី​ទាំង​ពីរ បានពង្រីកចំណងមិត្តភាព​ប្រពៃណី ដោយបង្កើនការជួបប្រាស្រ័យ​ ពង្រឹងជំនឿ​ ទុកចិត្ត​និង​ការគាំទ្រ​គ្នាទៅវិញ​ទៅមក ព្រមទាំងពង្រីកកិច្ចសហ​ប្រតិបត្តិការ លើគ្រប់​វិស័យ​អោយកាន់​តែស៊ីជំរៅ​និង​ជាក់​ស្ដែង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃផង​ដែរ។
 
អគ្គលេខាបក្ស ប្រ​ធានរដ្ឋទាំងពីររូប មានគោលបំណងថា ក្នុងឆ្នាំ២០១៩ ភាគីទាំងពីរនឹងខិតខំ​ប្រឹងប្រែង​ថែម​ទៀត​ដើម្បី​ពង្រីកលទ្ធផល​នានាដែលសម្រេចបាន ពង្រឹងការជឿទុកចិ​ត្តគ្នាផ្នែកនយោបាយ ដោះ​ស្រាយ​បញ្ហា​នៅ​សេស​សល់​ អោយបានសម​ហេតុសមផល សំដៅនាំ​ទំនាក់ទំនងរវាងប​ក្សទាំង​ពីរ ប្រទេស ទាំងពីរ​អោយ​បន្តរីក​ចម្រើន​ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹ​ងបំណងប្រា​ថ្នានិង ផល​ប្រយោជន៍​ជាសារវ័ន្ត​របស់ប្រជាជ​ននៃប្រទេស​ទាំងពីរ ​ដើម្បីសន្តិភាព​ ស្ថិរភាពនិងកិច្ចសហ​ប្រតិបតិ្តការក្នុងតំប​ន់និង​លើពិភពលោក ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top