• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋចុះសួរសុខទុក្ខ ប្រគល់អំណោយនៅបណ្ដាខេត្ត

នាថ្ងៃទី២១ ខែមករា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងក្រុម ការងារបានចុះសួរសុខទុក្ខ លើកទឹកចិត្តនិងប្រគល់អំណោយជូនសមាជិកសហជីព ពលករដែលមានស្ថានភាពលំបាក មនុស្សដែលមានជម្ងឺធ្ងន់ធ្ងរនិងមនុស្សដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅខេត្ត Thua Thien Hue ក្នុងឱកាសបុណ្យតេត ប្រពៃណីឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រគល់អំណោយតេតជូនពលករនៅខេត្ត Thua Thien Hue។ (រូបថត៖ suckhoedoisong.vn)

រួមជាមួយតំណាងសហព័ន្ធពលករវៀតណាម លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានប្រគល់អំណោយចំនួន២០០ចំណែក ដោយមានតម្លៃជាង១,២លានដុងក្នុង មួយចំណែក។ ចុះសួរសុខទុក្ខ បណ្ដាអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យសួតខេត្ត Thua Thien Hue លោកឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់អ្នក ជម្ងឺយ៉ាងដូច្នេះថា៖

“Thua Thien Hue យើង ក្នុងរយៈពេលមានជម្ងឺរាតត្បាត ក៏មានគ្រួសាររាប់សិប បានបាត់បង់សាច់ញាតិ ហើយប្រជាជនស្ទើរតែទាំងអស់បានជួបការលំបាកក្នុងជីវភាព ក៏ដូចជាក្នុងការប្រកបរបររកស៊ី។ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ជូនពរឆ្នាំថ្មីដល់ បងប្អូនជនរួមជាតិ ហើយសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ប្រជាជន បក្សភាគ រដ្ឋបាលខេត្ត Thua Thien Hue បានរួមដំណើរជាមួយប្រទេសជាតិទាំងមូល ឆ្លងកាត់ រយៈពេល១ឆ្នាំពោរពេញទៅដោយការលំបាកវេទនា ហើយរួមគ្នាខិតខំប្រឹងប្រែងធ្វើ យ៉ាងណាបន្ទាប់ពីបុណ្យតេត យើងស្ដារផលិតកម្មឡើងវិញដើម្បីសងការអាក់ខាន រយៈពេល២ឆ្នាំកន្លងមក”។

នាថ្ងៃដដែល នៅខេត្ត Tay Ninh លោក Nguyen Trong Nghia លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹម រួមជាមួយក្រុមការងារបានមកថ្វាយធូប នៅឈាបនដ្ឋានយុទ្ធជនពលី; សួរសុខទុក្ខនិងប្រគល់អំណោយជូនបណ្ដាគ្រួសារ គាំពារដោយគោលនយោបាយ គ្រួសារក្រីក្រ មុខសញ្ញាដែលជួបការលំបាកនៅឃុំ Thai Binh ស្រុក Chau Thanh និងកម្មករ ពលករនៅមណ្ឌលឧស្សាហកម្មស្រុក Go Dau ខេត្ត Tay Ninh៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង​សមត្ថភាព​ការពារជាតិ

ជប៉ុន និងសហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និង​សមត្ថភាព​ការពារជាតិ

នាថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងប្រធានាធិបតីអាមេរិកលោក Joe Biden បានឯកភាពគ្នាពង្រឹងអំណាចសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។

Top