• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅតាមមូលដ្ឋាន

នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅឃុំ Tan Hop ស្រុក Van Yen ខេត្ត Yen Bai បានរៀបចំពិធីទទួលប័ណ្ណទទួលស្គាល់ឃុំសម្រេចបានស្តង់ដារជនបទថ្មី និងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ឆ្នាំ ២០២១។

សមាជិក អចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីនៅឃុំ Tan Hop ស្រុក Van Yen ខេត្ត Yen Bai



អញ្ជើញចូលរួម ជាមួយបក្ខភាគនិងប្រជាជនឃុំ Tan Hop ស្រុក Van Yen សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ស្មារតីសាមគ្គីភាពរបស់ប្រទេសជាតិមានកម្លាំងខ្លាំងក្លា និងមានអត្ថន័យសំខាន់ណាស់។ ដោយសារសាមគ្គីជនជាតិដ៏ធំធេងនេះ យើងបានជម្នះលើការលំបាកជាច្រើន ធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន សម្បូរសប្បាយ និងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនេះ លោក Vo Van Thuong បានប្រគល់អំណោយជូនដល់គ្រួសារគោលនយោបាយគំរូនៅតំបន់នោះ។ ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងថ្នាក់ដឹកនាំខេត្ត Yen Bai ក៏បានជូនអំណោយដល់ភូមិ និងគ្រួសារគំរូក្នុងចលនាមហាសាមគ្គីជនជាតិទាំង មូលនិងគ្រួសារគំរូដែលរួចផុតពីភាពក្រីក្រក៏ដូចជា គ្រួសារក្រីក្រដែលមានការលំបាកពិសេសនៅក្នុងតំបន់។

ក៏នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម លោក Tran Cam Tu បានចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅភូមិ Phu Lam ឃុំ Phu Nhuan ស្រុក Bao Thang ខេត្ត Lao Cai ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top