• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសនានាអបអរសាទរខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម

ក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២កញ្ញា១៩៤៥-ថ្ងៃទី២កញ្ញាឆ្នាំ២០១៨) ថ្នាក់ដឹកនាំនៃប្រទេសនានា បានផ្ញើរសារទូរលេខនិងលិខិតអបអរសាទរជូន ដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម។

ទង់ជាតិក្រហមនិងផ្ទាំងរូបភាពត្រូវបានតុបតែងពេញកន្លែងនៅរដ្ឋធានីហាណូយក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋ សង្គមនិយមវៀតណាម

ថ្នាក់ដឹកនាំកម្ពុជាបានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមទទួលបាននាពេលកន្លងទៅ ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ចំណងសាមគ្គីភាព មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ចីរភាពយូរអង្វែងរវាង បក្ស  រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា - វៀតណាម។ ថ្នាក់ដឹកនាំកម្ពុជាជូនពរប្រទេសនិងប្រជាជនវៀតណាមនឹងទទួលបានជ័យជំនះ​ថ្មី ធំធេងជាងទៀតក្នុងបុព្វហេតុកសាងនិងអភិឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅរកវិបុលភាព។

ក្នុងសារទូរលេខអបអរសាទរ ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា ចិនបានសម្តែងនូវក្តីសប្បាយរីករាយនិងវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលនានា ដែលវៀតណាមទទួលបាននាពេលកន្លងទៅ ព្រមទាំងបាន ជឿជាក់​ថា  ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនៃការកសាងរដ្ឋសង្គមនិយម សម្បូររុងរឿង។ សារទូរលេខនេះក៏បានអះអាងថា ចិនយក ចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម និង ត្រៀមខ្លួនជាស្រេចរួមជាមួយ​វៀត​ណាម​ជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-វៀតណាម ដោយឆ្ពោះ ទៅការអភិវឌ្ឍស្ថិរភាព តម្លាភាពប្រកបដោយភាពរឹងមាំជានិច្ច។

ក្នុងសារទូរលេខអបអរសាទរជូនដល់ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋវៀតណាមនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានសម្តែងក្តីសប្បាយរបស់ខ្លួនចំពោះការអភិវឌ្ឍដោយឥតឈប់ឈរនៃចំណងមិត្តភាព សាមគ្គីភាពពិសេសនិង កិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរឡាវ - វៀតណាម។ ព្រមជាមួយនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមដែលបានជួយដល់ឡាវ ក្នុងការជំនះផលវិបាកដោយទឹកជំនន់នៅខេត្ត Attapeu នាពេលកន្លងទៅ។ ថ្នាក់ដឹកនាំឡាវបានអះអាងថាបក្ស រដ្ឋនិងប្រជាជនឡាវនឹងបន្តរួម ជាមួយថ្នាក់ដឹកនាំវៀតណាមដើម្បីរក្សានិងពូនជ្រុំនូវទំនាក់ទំនងពិសេស រវាងឡាវនិងវៀតណាម។

ប្រធានរដ្ឋនិងជាប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez បានផ្ញើសារទូរលខអបអរសាទរជូនចំពោះ ប្រធានរដ្ឋវៀតណាម លោក  Tran Dai Quang និងនាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc ។ ក្នុងសារអបអរសាទរ លោក Miguel Díaz-Canel Bermúdez បានអះអាងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងចំណងមិត្តភាព ភាពជាភាតរៈនិងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។

ក្នុងបណ្ដាសារទូរលេខជូនដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមនោះ ថ្នាក់ដឹកនាំរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងវៀតណាម ដែលកំពុងមានការវិវឌ្ឍន៍ដ៏អស្ចារ្យ។ ថ្នាក់ដឹកនាំរុស្ស៊ីជឿជាក់ថាដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់សហព័ន្ធរុស្ស៊ីនាពេលខាងមុខ នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមកលើគ្រប់វិស័យ ក៏ដូចរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរីលោក Halimah Yacob នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបូរី លោក Lee Hsien Loong បានផ្ញើលិខិតអបអរសាទរដល់ប្រធានរដ្ឋ លោក Tran Dai Quang និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងនោះបានសម្តែងនូវបំណងប្រាថ្នាចង់បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មីនាពេលអនាគត។ នាយករដ្ឋមន្ត្រីថៃ លោក ឧត្តមសេនីយ៍ Prayut Chan-o-cha បានផ្ញើសារទូរលេខអបអរសាទរជូនដល់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ ក្នុងសារទូរលេខនេះថ្នាក់ដឹកនាំថៃរូបនេះបានអះអាងការប្តេជ្ញាចិត្តរបស់ខ្លួនសហការយ៉ាងជិតស្និទ្ធិជាមួយវៀត​ណាម​ សំដៅពង្រឹងថែមទៀតទំនាក់ទំនងទ្វេភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមកនិងភាពរុងរឿងរបស់ប្រជាជន​នៃប្រទេសទាំងពីរនិងក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top