• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំណាង WHO ព្រមានថា កម្ពុជាកំពុងឈរនៅមាត់ជ្រោះនៃសោនាដកម្មដោយសារជម្ងឺ កូវីដ ១៩

ប្រជាជននៅរាជធានីភ្នំពេញ កម្ពុជា រង់ចាំការយកសំណាកធ្វើតេស្ត កូវីដ ១៩។ (រូបថត៖ VOV)
 

នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ការិយាល័យអង្គការសុខភាពពិភព លោក (WHO) ប្រចាំកម្ពុជា បានព្រមានថា កម្ពុជា កំពុងឈរនៅមាត់ជ្រោះនៃសោនាដកម្ម ដែលបង្កឡើងដោយជម្ងឺ កូវីដ ១៩ ទោះបីជា ប្រទេសនេះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតក៏ដោយ។

យោងតាមគេហទំព័រស្ថិតិ worldometers.info ឲ្យដឹងថា គិតត្រឹមវេលាម៉ោង១ ថ្ងៃទី១២ មេសា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ដែលបណ្ដាលឡើងជម្ងឺរលាកផ្លូវដង្ហើមស្រួចស្រាវ កូវីដ ១៩ ចំនួន១៣៦,៦១ លាននាក់។ ក្នុងនោះ ករណីស្លាប់ មានចំនួន២,៩៤លាននាក់ ខណៈដែលចំនួនអ្នកជម្ងឺ បានជាសះស្បើយ មាន១០៩,៨៤លាននាក់។

ស្ថានភាពជម្ងឺមានការវិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរបំផុតនៅតំបន់មួយចំនួន រួមទាំងតំបន់ អាស៊ីអាគ្នេយ៍។ នៅប្រទេសកម្ពុជា ចំនួនករណីឆ្លង កូវីដ ១៩ រហូតមកដល់ពេលនេះ គឺ៤២៣៨ នាក់ ក្នុងនោះ ករណីស្លាប់មានចំនួន ២៩ នាក់។ នាថ្ងៃទី១១ មេសា ការិ យាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រមានថា កម្ពុជា កំពុងឈរនៅមាត់ជ្រោះនៃសោនាដកម្ម ដែលបង្កឡើងដោយជម្ងឺ កូវីដ ១៩ ទោះបីជា ប្រទេសនេះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតក៏ដោយ។ តំណាង WHO ប្រចាំកម្ពុជា លោកស្រី Li Ailan បានសង្កត់ធ្ងន់ថា ករណីឆ្លងថ្មីនៅកម្ពុជាត្រូវបានរកឃើញជាបន្តបន្ទាប់ ហេតុដូច្នេះ ប្រសិនបើប្រទេស នេះមិនអាចរាំងស្កាត់ការផ្ទុះ រាលដាលនាបច្ចុប្បន្ននោះទេ ប្រព័ន្ធសុខភិបាលទំនងជា ត្រូវប្រឈមនឹងហានិភ័យនៃការលេចលង់ ហើយនាំទៅផលវិបាកជាមហន្តរាយដ៏ធំ។ លោកស្រីរូបនេះ ក៏បានទទូចប្រជាពលរដ្ឋកម្ពុជាគួរតែស្នាក់នៅក្នុងផ្ទះរៀងៗខ្លួនក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ មេសា) ដើម្បី ទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលវីរុសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

WTO បន្តអមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

នាថ្ងៃទី១២ ខែកញ្ញា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ុង បានអញ្ជើញជួបជាមួយអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo។

Top