• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ការប្រើប្រាស់ទំនិញរវាងខេត្ត៥នៃតំបន់ដីសណ្ដទន្លេ Cuu Long ជាមួយទីក្រុងហូជីមិញ

នៅកម្មវិធី សហគ្រាសនៅតាមបណ្ដាតំបន់ បានផ្ដល់ព័ត៌មានជាច្រើនអំពីតម្រូវការរបស់អ្នកប្រើប្រាស់ចំពោះទំនិញ កសិផល គុណភាព ការរចនា ការវេចខ្ចប់នៅក្នុងផ្នែកទីផ្សារផ្សេងៗគ្នា។

(រូបថត៖ VOV)


កម្មវិធីតភ្ជាប់ការប្រើប្រាស់ទំនិញរវាងខេត្ត៥នៃតំបន់ដីសណ្ដទន្លេ Cuu Long រួមមាន៖ Dong Thap Long An Vinh Long Ben Tre និង An Giang ជាមួយទីក្រុងហូជីមិញទើបតែបានប្រារព្ធធ្វើឡើងនៅខេត្ត Dong Thap ដោយមានការចូលរួមរបស់អង្គភាពចំនួនជាង១០០ ដែលជាសហគ្រាស មូលដ្ឋានសិប្បកម្ម និងសហករណ៍។ នៅកម្មវិធីសហគ្រាសនៅតាមបណ្ដាតំបន់បានផ្ដល់ព័ត៌មានជាច្រើនអំពីតម្រូវការរបស់អ្នកប្រើប្រាស់ចំពោះទំនិញ កសិផល គុណភាព ការរចនា ការវេចខ្ចប់នៅក្នុងផ្នែកទីផ្សារផ្សេងៗគ្នា។

ដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពតភ្ជាប់ការផ្គត់ផ្គង់-តម្រូវការទំនិញនាពេលខាងមុខ ទីក្រុងហូជីមិញបានស្នើឲ្យខេត្តទាំង៥ខាងលើបង្កភាពងាយស្រួលសម្រាប់សហគ្រាសផលិតកម្មនិងនាំចេញនៅទីក្រុងហូជីមិញដើម្បីជំរុញខ្លាំងការវិនិយោគលើ គម្រោងកសាងតំបន់វត្ថុធាតុដើម បង្កើតប្រភពទំនិញដោយស្ថិរភាព ដែលត្រូវបានបញ្ជាក់ពីប្រភពដើមហើយមានម៉ាកយីហោប្រកប ដោយកិត្យានុភាពផងដែរ។ តាមនោះ បង្កើតឡើងទីផ្សារមួយដោយទ្រង់ទ្រាយធំ ស្ថិរភាពនិងយូរអង្វែងសម្រាប់សហគ្រាសនៅទីក្រុងហូជីមិញនិងបណ្ដាខេត្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ២៣ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅទីក្រុងតូក្យូ។

Top