• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ពង្រាយគម្រោងអភិវឌ្ឍន៍ការប្រើប្រាស់ទិន្នន័យអំពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់អេឡិចត្រូនិកសម្រាប់បម្រើការផ្លាស់ប្ដូរឌីជីថល

ការកសាងប្រកបដោយជោគជ័យនូវមូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជននិងប្រព័ន្ធផលិត ចែកចាយនិងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណពលរដ្ឋ បានចូលរួមចំណែកជំរុញការកសាងរដ្ឋាភិបាល អេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំសន្និសីទ។ (រូបថត៖ VOV)

សៀលនារថ្ងៃទី១៨ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថល បានអញ្ជើញជាអធិបតីដឹកនាំសន្និសីទទូទាំងប្រទេសតាមប្រព័ន្ធវីដេអូអំពីការដាក់ពង្រាយគម្រោងអភិវឌ្ឍការប្រើប្រាស់ទិន្នន័យអំពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់អេឡិចត្រូនិកសម្រាប់បម្រើការផ្លាស់ប្ដូរឌីជីថលរបស់ប្រទេសជាតិក្នុងដំណាក់កាល២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០។

នៅសន្និសីទ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងនេះត្រូវបានកំណត់ថា ជាខ្លឹមសារដ៏សំខាន់មួយនៃកម្មវិធីផ្លាស់ប្ដូរឌីជីថលរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០២២និងឆ្នាំក្រោយៗទៀត។ ការកសាងប្រកបដោយជោគជ័យនូវមូលដ្ឋាទិន្នន័យជាតិអំពីចំនួនប្រជាជន និងប្រព័ន្ធផលិត ចែកចាយនិងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណពលរដ្ឋ បានចូលរួមចំណែកជំរុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។

ដោយស្មារតីយកប្រជាជនជាមជ្ឈភាព កម្មវត្ថុ ជាប្រភពធនធានស្នូលនិងគោលដៅនៃការអភិវឌ្ឍនោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជឿជាក់ថា រាល់ការផ្លាស់ប្ដូរថ្មីក្នុងការដាក់ពង្រាយគម្រោង និងរបស់ក្រសួងនគរបាលក្នុងការប្រតិបត្តិ ប្រើប្រាស់មូលដ្ឋានទិន្នន័យជាតិអំពីចំនួនប្រជាជន និងការគ្រប់គ្រងអត្តសញ្ញាណប័ណ្ណនឹងចូលរួមចំណែកក្នុងការកសាងមូលដ្ឋានទិន្នន័យដ៏ធំអំពីប្រជាជន ជំរុញការផ្លាស់ប្ដូរឌីជីថលរបស់ប្រទេសជាតិ លើកកំពស់គុណភាព ប្រសិទ្ធភាពនៃការងារគ្រប់គ្រងរដ្ឋ និងការស្ដារ អភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញក្នុងដំណាក់កាលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top