• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងអង់គ្លេស

នាព្រឹកថ្ងៃទី១៨ ខែមករា នៅទីស្នាក់ការសភាអង់គ្លេសនៅទីក្រុងឡុងដ៍ ប្រធានសភាជាន់ទាបអង់គ្លេស Lindsay Hoyle បានទទួល ជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Nguyen Hoang Long។

ប្រធានសភាអង់គ្លេស Lindsay Hoyle ទទួលជួបឯកអគ្គរដ្ឋទូត Nguyen Hoang Long (រូបថត៖ VOV)


នៅក្នុងជំនួបនេះ ប្រធានសភាអង់គ្លេសបានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់រដ្ឋសភា វៀត ណាមក្នុងប៉ុន្មានឆ្នាំកន្លងមក និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះវេទិកាពហុភាគីដូចជាសហភាពសភាពិភពលោក ព្រមទាំងអះអាងថា អង់គ្លេសគាំទ្រគោលជំហររបស់វៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់ជាចម្បង។ ប្រធានសភាជាន់ទាប Lindsay Hoyle បានអះអាងនូវឆន្ទៈគាំទ្រវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅទីក្រុងឡុងដ៍ ក្នុងការអនុវត្តសកម្មភាពលើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្រ នាពេលខាងមុខ រួមទាំងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈបណ្តាញសភា។

ចំណែកឯលោកឯកអគ្គរដ្ឋទូត Nguyen Hoang Long បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត ហើយមានឱកាសជាច្រើនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យប្រធានសភារូបនេះ ជួយវៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA) និងគម្រោងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើការលើកកម្ពស់សមត្ថភាពច្បាប់ អប់រំ-បណ្តុះបណ្តាល ក៏ដូចជាវិស័យដែលចក្រភពអង់គ្លេសមានប្រៀបខ្លាំងដូចជា ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ; ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top