នាយឧត្តមសេនីយ៍ Do Ba Ty
គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Do Ba Ty បានអញ្ជើញចូលរួមសន្និសីទមិនផ្លូវការ មេបញ្ជាការកងទ័ពការពារជាតិអាស៊ាន លើកទី១៣ (ACD FIM -13) - ឡាវ ២០១៦ ប្រព្រឹត្តទៅពីថ្ងៃទី១៣ ខែមិនា ដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ឡាវ)។ ចូលរួមសន្និសីទលើកនេះ គណៈប្រតិភូវៀតណាម បន្តអះអាងតួនាទី និងថានះរបស់វៀតណាម ចំពោះតំបន់និងពិភពលោក ដើម្បីរួមចំណែកអះអាងគោលនយោបាយកិច្ចការបរទេសពហុទិសភាវូបនីយកម្ម និងគោលជំហរសកម្ម មានការទទួលខុសត្រូវរបស់បក្ស រដ្ឋវៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ តាមនោះ បង្ហាញនៅការយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព រវាងកងទ័ពវៀតណាមជាមួយកងទ័ព នៃប្រទេសជាសមាជិកអាស៊ានទាំងឡាយ ឆ្ពោះទៅគោលដៅ សហគមន៍នយោបាយ-សន្តិសុខអាស៊ាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម