• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងការបើកចំណាយទុនវិនិយោគសាធារណៈឆ្នាំ២០២១

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ទើបនឹងបានចុះ ហត្ថលេខាលើសេចក្ដីសម្រេចស្ដីពីការបង្កើតបណ្ដាក្រុមការងារដើម្បីត្រួតពិនិត្យ ជំរុញ ដោះស្រាយការលំបាក ការជំពាក់ជំពិន ជំរុញខ្លាំងការបើកចំណាយទុនវិនិយោគសាធា រណៈឆ្នាំ២០២១ នៅតាមក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ក្រុងនានា។

តាមនោះ បង្កើត ក្រុមការងារចំនួន៦ក្រុមនៅតាមក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ក្រុងនានា ដែលមាន អត្រានៃការបើកចំណាយ ទុនវិនិយោគសាធារណៈឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រោម៦០%នៃផែនការដែលបានប្រគល់ជូន។ ក្រុមការងារដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីមួយចំនួន មានភារកិច្ចត្រួតពិនិត្យ បូកសរុបការលំបាក ការជំពាក់ជំពិន វិភាគមូលហេតុនៃការលំបាក ការជំពាក់ជំពិនក្នុងដំណើរការអនុវត្តន៍ គម្រោងវិនិយោគសាធារណៈ ជាពិសេសគឺគម្រោងដែលប្រើប្រាស់ទុន ODA និងទុន កម្ចីអនុគ្រោះ របស់អ្នកផ្ដល់ហិរញ្ញប្បទានបរទេសនៅតាមក្រសួង ស្ថាប័នមជ្ឈឹមនិង ខេត្ត ក្រុងនានា ព្រមទាំងលើកសំណើរ អនុសាសន៍  ដំណោះស្រាយ សំដៅជំរុញការ បើកចំណាយទុនវិនិយោគសាធារណៈ លើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដើម ទុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top