• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការវិនិយោគរវាងវៀតណាមជាមួយអាហ្វ្រិកខាងត្បូង

ស្ថានទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូង ខេត្ត Vinh Phuc និងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម Johannesburg (JCCI) នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានសហការគ្នារៀបចំសិក្ខាសាលាពន្លឿនការវិនិយោគទ្វេភាគីនៅទី​ក្រុង​ Johannesburg។ 

ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ TTXVN)


ថ្លែងមតិប្រារព្ធសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូង លោក Vu Van Dung បានសង្កត់ធ្ងន់ថា អាហ្វ្រិកខាងត្បូងជាខឿនសេដ្ឋកិច្ចធំបំផុតនៅទ្វីបអាហ្វ្រិកខណៈដែលវៀតណាមជាខឿនសេដ្ឋកិច្ចពោរពេញទៅដោយសក្ដានុពល។ ដោយហេតុនេះ ការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាការផ្លាស់ប្ដូរព័ត៌មាននិងតភ្ជាប់គ្នារវាងសហគ្រាសវៀតណាមនិងអាហ្វ្រិកខាងត្បូងគឺចាំបាច់ណាស់។ ដូច្នេះហើយ សិក្ខាសាលាពន្លឿនការវិនិយោគវៀតណាម-អាហ្វ្រិកខាងត្បូងនិងទីក្រុង Johannesburg - ខេត្ត Vinh Phuc លើកនេះ នាំមកនូវលទ្ធផលជាក់ស្ដែងសំរាប់ភាគីទាំងអស់តាមនោះរួមចំណែកសំខាន់ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិកខាងត្បូងនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top