• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនាញការអន្តរជាតិ៖ វៀតណាមមានជំហរល្អក្នុងការនាំអាស៊ានឆ្ពោះទៅមុខ


 លោកបណ្ឌិត Frederick Kliem
 

គេហ​ទំព័រ Eurasia Review នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះផ្សាយអត្ថបទសរសេររបស់បណ្ឌិត Frederick Kliem នៃសាលាអន្ដរជាតិ S.Rajaratnam នៃសកលវិទ្យា ល័យបច្ចេកវិទ្យា Nanyan (NTU - សឹង្ហបូរី) ដោយ​បាន​វាយ​តម្លៃថា វៀតណាម​បាន​លេច​ចេញ​ជា​ប្រទេស​មួយ​ដែល​មាន​ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​បំផុត​ និងជា​តារាភ្លឺនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
 
យោង​តាមអត្ថបទនេះ នៅឆ្នាំ ២០២០ នេះ វៀតណាមទទួលបន្ទុកកាលវិភាគការ ទូតយ៉ាងក្រាស់ក្រែលនៅ ពេល​ដំណាលគ្នា កាន់ដំណែងជាប្រធានអាស៊ាន ផងនិងសមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​ ផង។ ប្រការនេះ ដាក់ចេញនូវបញ្ហាប្រឈមមិនតិចសម្រាប់វៀតណាម ប៉ុន្តែ​ក៏ជា​ឱកាស​ដ៏កម្រដែរ​ ដើម្បីទីក្រុងហាណូយអាច​អនុវត្តគោល​នយោបាយការ​បរទេសមួយ​ដែលមាន​ការសម្រ​ប​សម្រួល​ល្អនិ​ង​ប្រកប​ដោយប្រ​សិទ្ធភាពបំផុត។ ហេតុដូច្នេះ វៀតណាមគប្បីឆ្លៀតយកប្រយោជន៍ពីរបៀប​វារៈរបស់​អាស៊ាន​នៅដំណាក់​កាលសកលនៅអ​ង្គការសហប្រជាជាតិ។
 
លោកបណ្ឌិត Frederick​ Kliem បានអះអាងថា ជាមួយនឹងតួនាទីកាន់តែសកម្មរបស់ វៀតណាមលើឆាក​នយោបាយ​ពិភពលោក​និងនៅក្នុងអាស៊ានផ្ទាល់ ពិតណាស់ថា វៀត ណាមនឹងមានជំហរយ៉ាងល្អដើម្បីនាំ​អាស៊ានឆ្ពោះ​ទៅមុខជាពុំ​ខាន៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top