• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញការទាក់ទាញភ្ញៀវទេសចរមកធ្វើទេសចរណ៍នៅវៀតណាម

វីដេអូដែលមានរយៈពេល ៣០ វិនាទី ដោយបង្ហាញអំពីផលិតផលនិងទិសដៅទេសចរណ៍កំពូលៗរបស់វៀតណាម បានបញ្ចប់ដោយការអញ្ជើញថា “នៅពេលដែលអ្នកត្រៀមខ្លួនសម្រាប់ដំណើរម្តងទៀត ហេតុអ្វី អ្នកមិនជ្រើសរើស វៀតណាម?”។

រូបភាពក្នុងខ្សែវីដេអូ “Why not Vietnam?”


អគ្គនាយកដ្ឋានទេសចរណ៍ (នៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម) កំពុងសហការជាមួយស្ថានីយ៍ទូរទស្សន៍ CNN International ដើម្បីចេញផ្សាយវីដេអូផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ថ្មី ក្រោមចំណងជើងថា “Why not Vietnam?” ដោយរំលឹកភ្ញៀវទេសចរយកវៀតណាមជាជម្រើសសម្រាប់ដំណើរកម្សាន្តដើមដំបូងរបស់ខ្លួន ក្រោយជំងឺរាតត្បាតកូវីដ-១៩។ វីដេអូដែលមានរយៈពេល ៣០ វិនាទី ដោយបង្ហាញអំពីផលិត ផលនិងទិសដៅទេសចរណ៍កំពូលៗ របស់វៀតណាម បានបញ្ចប់ដោយការអញ្ជើញថា “នៅពេលដែលអ្នកត្រៀមខ្លួនសម្រាប់ដំណើរម្តងទៀត ហេតុអ្វី អ្នកមិនជ្រើសរើសវៀតណាម?”។

អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា ខ្សែភាពយន្តផ្សាយពាណិជ្ជកម្មនេះចង់រំលឹកដល់ភាពទាក់ទាញរបស់វៀតណាម ក៏ដូចជាចង់ប្រាប់ថា វៀតណាមជាគោលដៅសុវត្ថិភាពនិងគួរឲ្យទាក់ទាញ នៅឆ្នាំ២០២១។ ខ្សែភាពយន្តនេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីក្រុមប្រឹក្សាពិគ្រោះយោបល់ទេសចរណ៍ វៀតណាម (TAB) ដែលបានបញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ CNN Asia រយៈពេល ៦ សប្តាហ៍ ចាប់ពីថ្ងៃទី ១៥ ខែតុលានិងនៅលើគេហទំព័រផ្លូវការនៃទេសចរណ៍វៀតណាម (www.vietnam.travel) និងលើគេហទំព័របណ្តាញសង្គម។ អ្នកទេសចរអាចចូលរួមក្នុងយុទ្ធនាការ “Why not Vietnam?” តាមរយៈការតាមដាន @vietnamtourismboard នៅលើហ្វេសប៊ុក ឬ Instagram ហើយស្វែងយល់បន្ថែមនៅលើគេហទំព័រ www.vietnam.travel៕


   តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top