• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនប្រគល់ជូនផលិតផលជីវសាស្ត្រជួយវៀតណាមរកឃើញ nCoV យ៉ាងឆាប់រហ័សនិងត្រឹមត្រូវ

នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) បាន​ប្រគល់កញ្ចប់ផលិតផល ជីវសាស្ត្រ​ដើម​ដំបូង (ក្នុងតម្លៃ២,៣លានយ៉េន) ជូន​ដល់វិទ្យា​ស្ថានអនាម័យ​រោគ​រាតត្បាតមជ្ឈឹម វៀតណាម សំដៅទប់ទល់នឹង​ ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវី​រុសកូរ៉ូណា​ប្រភេទថ្មី (nCoV)។
 
កញ្ចប់ទំនិញសរុបដែល JICA នឹងផ្ដល់ជូនវិទ្យាស្ថានអនាម័យរោគរាត ត្បាតមជ្ឈឹមមាន​តម្លៃប្រមាណ១៤លានយ៉េន ​រួមមានផលិតផលជីវសាស្ត្រ ជាច្រើនប្រភេទ ដើម្បី​ធ្វើតេស្តរកឃើញ​ nCoV យ៉ាង​ឆាប់​រស័យ​និង​ត្រឹម​ត្រូវ​។
 
គួរបញ្ជាក់​ថា នាបច្ចុប្បន្ន វៀតណាមបានកត់សម្គាល់ករណីឆ្លង nCoV ចំនួន១៣នាក់ ក្នុងនោះ៣នាក់ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ ហើយ ករណីសង្ស័យឆ្លង nCoV ចំនួន៩០នាក់ទៀតកំពុងត្រូវបានដាក់ដោយឡែកដើម្បី តាមដានសុខភាព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top