
ឆមាសទី១ ឆ្នាំ២០១៧ វៀតណាមទាក់ទាញទុនវិនិយោគ FDI ជិត ២០ ពាន់លានដុល្លារអាមេរិក (Internet)
យោងតាមនាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាមឆមាសទី ១ ឆ្នាំ២០១៧ ទុនវិនិយោគសរុបពីបរទេសចុះបញ្ជីថ្មី ទទួលបានជាង ១៩ ពាន់លានដូល្លារអាមេរិក កើនឡើងជិត ៥៥ % បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ក្នុងឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅ ជប៉ុនគឺជាប្រទេសនាំមុខគេក្នុងចំណោមប្រទេស តំបន់ទាំង ៩៤ ដែលវិនិយោគចូលវៀតណាមដោយមានទុនសរុបជិត ៦ ពាន់លានដូល្លារអាមេរិក ហើយស្រូបយកជាង ២៦ % នៃទុនវិនិយោគសរុប។ បន្តាប់មកគឺកូរ៉េខាងត្បូងនិងសិង្ហបុរី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម