• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ច្បាប់ជំនឿសាសនាគោរពនិងធានាសិទិ្ធសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់រួប

ច្បាប់ជំនឿ សាសនាមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី ១ មករា ឆ្នាំ២០១៨ ដែលត្រូវបានចាត់ទុកជារបត់សំ​ខាន់​មួយក្នុងគោលនយោបាយជំនឿ សាសនា នៅវៀតណាម។

អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល លោក Bui Thanh Ha (រូបថតៈ Nguyễn Dân -TTXVN)

លោក Bui Thanh Ha អនុប្រធានគណៈកម្មាធិកសាសនារដ្ឋាភិបាល វៀតណាមបានឲ្យដឹងថា ច្បាប់នេះបានផ្សព្​វផ្សាយ​ ដោយឈរលើស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ តាមនោះ ទន្ទឹមនឹងការទទួលស្គាល់ គោរព ការពារនិងធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ក្នុងនោះមានសេរីភាពជំនឿសាសនានោះ ច្បាប់ក៏មានខ្លឹមសារថ្មីមួយចំនួនបើបៀបនឹងបទបញ្ញត្តិជំនឿសាសនា។

យោងតាមលោក Bui Thanh Ha ការកសាងច្បាប់គឺសំដៅអនុវត្តជាក់ស្តែងនូវទស្សនរបស់បក្សនិងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ស្តីពីការធានាសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់រូប។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រក្សាទំនុកទុកចិត្តរបស់អ្នកមានជំនឿ សាសនាទៅលើគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ។

ច្បាប់ក៏បានរួមចំណែកអនុវត្តល្អនូវគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋ ជាពិសេស បង្ហាញនូវការទទួល​ខុសត្រូវរបស់ប្រទេសជាតិចំពោះការអនុវត្តច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top