ច្បាប់ជំនឿ សាសនាមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី ១ មករា ឆ្នាំ២០១៨ ដែលត្រូវបានចាត់ទុកជារបត់សំខាន់មួយក្នុងគោលនយោបាយជំនឿ សាសនា នៅវៀតណាម។

អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល លោក Bui Thanh Ha (រូបថតៈ Nguyễn Dân -TTXVN)
លោក Bui Thanh Ha អនុប្រធានគណៈកម្មាធិកសាសនារដ្ឋាភិបាល វៀតណាមបានឲ្យដឹងថា ច្បាប់នេះបានផ្សព្វផ្សាយ ដោយឈរលើស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ តាមនោះ ទន្ទឹមនឹងការទទួលស្គាល់ គោរព ការពារនិងធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ក្នុងនោះមានសេរីភាពជំនឿសាសនានោះ ច្បាប់ក៏មានខ្លឹមសារថ្មីមួយចំនួនបើបៀបនឹងបទបញ្ញត្តិជំនឿសាសនា។
យោងតាមលោក Bui Thanh Ha ការកសាងច្បាប់គឺសំដៅអនុវត្តជាក់ស្តែងនូវទស្សនរបស់បក្សនិងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ស្តីពីការធានាសេរីភាពជំនឿសាសនារបស់មនុស្សគ្រប់រូប។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល រក្សាទំនុកទុកចិត្តរបស់អ្នកមានជំនឿ សាសនាទៅលើគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ។
ច្បាប់ក៏បានរួមចំណែកអនុវត្តល្អនូវគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋ ជាពិសេស បង្ហាញនូវការទទួលខុសត្រូវរបស់ប្រទេសជាតិចំពោះការអនុវត្តច្បាប់អន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម