• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចេញផ្សាយគោលនយោបាយពិសេសដោយឡែកដើម្បីជួយឧបត្ថម្ភ លើកទឹកចិត្តកម្លាំងចូលរួមបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត

បណ្ដាតំណាងចូលរួមជំនួប។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមជ្ឈឹមចំនួន២២ ដែលតំណាងឲ្យបុគ្គលិកពេទ្យជិត៣.០០០នាក់ ត្រៀមរៀបចំទៅចូលរួមការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងនានា។

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានកោតសរសើរ ហើយថ្លែងអំណរគុណដល់ការលះបង់ដ៏ស្ងប់ស្ងាត់របស់សមូហភាពកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិត អ្នកស្ម័គ្រចិត្ត និងនិយោជិកផ្នែកសុខាភិបាលក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖

“ក្រសួងសុខាភិបាលបន្តសហការជាមួយក្រសួង ស្ថាប័ននានារបស់មជ្ឈឹមនិងមូលដ្ឋាន បន្តមាជំហរដោយទាន់ពេលវេលាដើម្បីចេញផ្សាយគោលនយោបាយពិសេសដោយឡែក ដើម្បីជួយឧបត្ថម្ភ លើកទឹកចិត្តកម្លាំងសុខាភិបាលនៅខ្សែត្រៀមជួរមុខនិងកម្លាំងចូលរួមបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផ្សេងៗទៀត។ រដ្ឋាភិបាលកំពុងពង្រាងសេចក្ដីសម្រេចចិត្តថ្មីដែលកំណត់ពីដំណោះស្រាយពិសេសដោយឡែកមួយចំនួន។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំពុងពិនិត្យមើល ហើយនឹងឆ្លើយរដ្ឋាភិបាលក្នុងពេលឆាប់ៗដើម្បីរដ្ឋាភិបាលមានការសម្រេចចិត្ត”។

លោកប្រធានរដ្ឋសភាមានបំណងថា កម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យទាំងអស់បន្តពង្រីកសមត្ថភាពជំនាញដើម្បីថែទាំ ព្យាបាលអ្នកជម្ងឺបានយ៉ាងល្អបំផុត ចូលរួមចំណែកគ្រប់គ្រងជម្ងឺរាត ត្បាតនៅតាមខេត្តក្រុងភាគខាងត្បូង ព្រមទាំងជឿជាក់ផងដែរថា បណ្ដាខេត្តក្រុងភាគខាងត្បូងនឹងវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីក្នុងពេលឆាប់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top