• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនត្រៀមខ្លួនជាស្រេចសំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក


 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang

នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៨ ចិនបានប្រកាសថា ប្រទេសនេះបានត្រៀមរៀបចំដ៏គ្រប់គ្រាន់សំរាប់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកក្នុងកាលៈទេសៈភាពតានតឹង ពាណិជ្ជកម្មកាន់តែកើនឡើងរវាងវ៉ាស៊ីនតោននិង​ប៉េ​កាំង។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានឲ្យដឹងថា៖ ប្រទេសនេះបានត្រៀមរៀបចំដ៏ពេញលេញកញ្ចប់វិធានការចាំបាច់មួយដើម្បីការពារផលប្រយោជន៍ជាតិ។ ទាក់ទិនដល់ការដែលស្ថាប័នព័ត៌មាននិងផ្សព្វផ្សាយអាមេរិក (NTIA) ព្រមានគណៈកម្មាធិការគមនាគមន៍​អាមេរិក (FCC) បដិសេធន៍ពាក្យសូមផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍នៅទីផ្សារអាមេរិករបស់ក្រុមហ៊ុនទូរគមនាគមន៍ចិន China Mobile លោក Lu Kang រិះគន់អាមេរិកថាកំពុងប្រកាន់ទស្សនៈពីសម័យកាល​សង្គ្រាមត្រជាក់។ នាថ្ងៃទី ៦ កក្កដា អាមេរិកនឹងដាក់ពន្ធចំពោះ ទំនិញនាំចូលពីចិនដែលមានតំលៃ ៣៤ ពាន់​លានដុល្លាអាមេរិក ហើយប៉េកាំង នឹងមានទង្វើតបតវិញផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top