គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម
ទទួលសេចក្តីអញ្ជើញពីក្រសួងការបរទេសវៀតណាម ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសសាធារណះរដ្ឋវេណេហ្ស៊ុយអេឡា ដឹកនាំដោយអនុរដ្ឋមន្ត្រី លោក Felix Plasencia មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ដំណើការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស រវាងប្រទេសទាំងពីរលើកទី១១។ នៅក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៦ ឧបនាយករដ្ឋន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងវៀតណាមនិងវេណេហ្ស៊ុយអេឡា ក្នុងរយៈពេលកន្លងទៅ ។ លោក Pham Binh Minh បានអះអាងថា៖ វៀតណាមគោរព បន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវេណេហ្ស៊ុយអេឡា ជាពិសេសគឺគ្នុងវិស័យកសិកម្ម ប្រេងឧស្ម័ន ជលផល និងសម្ភារះសំណង។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏បានស្នើអោយភាគីទាំងពីរត្រូវបង្កើន កិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក នៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីផងដែរ។
រីឯ អនុរដ្ឋមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា លោក Felix Plasencia បានអះអាងថា៖ វេណេហ្ស៊ុយអេឡា ចាត់ទុកវៀតណាម ជាដៃគូសំខាន់ជួរមុខ ក្នុងតំបន់អាស៊ី ហើយមានគោលបំណង និងប្តេជ្ញាជំរុញកំណើនលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ វៀតណាម និងវេណេហ្ស៊ុយអេឡា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម