• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអាស៊ានប្រចាំនៅ Dhaka ប្រគល់ស​ម្ភារៈបរិក្ខាពេទ្យដល់ប្រទេសបង់ក្លាដែស

លោកឯកអគ្គរដ្ឋទូត Pham Pham Chien ប្រធាន ADC រួមជាមួយឯកអគ្គរដ្ឋទូតថៃនិងឧត្តមស្នងការប៊្រុយណេបានអញ្ជើញតំណាងស្ថាប័នសេសកកម្ម អាស៊ានប្រចាំនៅ Dhaka  ធ្វើការប្រគល់សម្ភារៈបរិក្ខាពេទ្ យដល់រដ្ឋាភិបាលបង់ក្លាដែស។

បុគ្គលិកសុខាភិបាលយកសំណាកជំងឺកូវីដ១៩ សម្រាប់ប្រជាជននៅមន្ទីរពេទ Dhaka ប្រទេសបង់ក្លាដែស (រូបថត៖ THX / TTXVN)



ក្នុងឱកាសររំលឹកខួបលើកទី ៥៣ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)  (ថ្ងៃទី៨ សីហា ឆ្នាំ១៩៦៧ - ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០) នាថ្ងៃទី ២៩ ខែកក្កដា គណៈកម្មាធិការអាស៊ានប្រចាំនៅ Dhaka (ADC) ប្រទេសបង់ក្លាដែសដែលមានស្ថាប័នតំណាងបេសកកម្មចំនួន ៨ រួមមានប្រទេសព្រុយណេឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម បានប្រគល់សម្ភារៈបរិក្ខាពេទ្យដូចជាម៉ាស៊ីនជំនួយដង្ហើម និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) ដល់ប្រទេសបង់ក្លា ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។

លោកឯកអគ្គរដ្ឋទូត Pham Pham Chien ប្រធាន ADC រួមជាមួយឯកអគ្គរដ្ឋទូតថៃ និងឧត្តមស្នងការប៊្រុយណេ បានអញ្ជើញតំណាងស្ថាប័នសេសកកម្មអាស៊ានប្រចាំនៅ Dhaka  ធ្វើការប្រគល់សម្ភារៈបរិក្ខាពេទ្យដល់រដ្ឋាភិបាលបង់ក្លាដែស។ ក្នុងឱកាសនេះដែរ អនុរដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដែសលោក Masud bin Momen បានសម្តែងនូវបំណងចង់សិក្សាបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ប្រកបដោយជោគជ័យរបស់ប្រទេសសមាជិកអាស៊ានមួយចំនួន ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ គួរបញ្ជាក់​ថា​ ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស រួមជាមួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅទីនេះ ក៏បានប្រមូលម៉ាស់វេជ្ជសាស្ត្រជាង ១.៥០០ ម៉ាស់ ដើម្បីជួយគាំទ្រដល់គ្រូពេទ្យបង់ក្លាដែសក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម  

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top