កិច្ចប្រជុំលើកទី១ គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ-វៀតណាម ស្តីពីបណ្តាបញ្ហា សេដ្ឋកិច្ច និងសហប្រតិបត្តិការបច្ចេកទេស បានប្រព្រឹត្តទៅនៅទីក្រុង Lima ប្រទេស ប៉េរូ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្រោមសហអធិបតីរបស់អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai និងអនុរដ្ឋមន្ត្រីការបរទេស ប៉េរូ លោក NestorPopolizio Bardales។

ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី១
អញ្ជើញថ្លែងមតិនៅទីនេះ លោក Do Thang Hai បានអះអាងថា កិច្ចប្រជុំលើកទី១គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ វៀតណាមនឹងបង្កើតបុព្វបទសម្រាប់ការបង្កើនថែមទៀត ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្មរវាងប្រទេសទាំងពីរ។ ស្តីពីវិស័យវិនិយោគ លោក Do Thang Hai បានសង្កត់ធ្ងន់ទៅលើសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់សម្ព័ន្ធ ក្រុមហ៊ុនធំមួយរបស់វៀតណាមគឺ Viettel និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម Petro Vietnam នៅប៉េរូ ព្រមទាំងសម្តែងក្តីសង្ឃឹម ថា រដ្ឋាភិបាលប៉េរូនឹងជួយឧបត្ថម្ភ សហគ្រាសវៀតណាមបើកទូលាយសកម្មភាព នៅប្រទេសអាមេរិកខាងត្បូងនេះឲ្យបានច្រើនថែមទៀត។ ក៏នៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេសប៉េរូបានចាត់ទុក ថា ការដែល វៀតណាមរៀបចំសន្និសីទកំពូល APEC សរឲ្យឃើញនូវកិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់វៀតណាម លើឆាកអន្តរជាតិផងដែរ។
បញ្ចប់កិច្ចប្រជុំភាគីទាំងពីរបាន ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំលើកទី១ គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ-វៀតណាម ស្តីពីបណ្តាបញ្ហាសេដ្ឋកិច្ចនិងសហប្រតិបត្តិការបច្ចេកទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម