• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាពិភាក្សាអំពីក្រមច្បាប់ការងារធ្វើវិសោធនកម្ម


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ រដ្ឋសភា)
 

 អង្គប្រជុំបាន ឯកភាពគ្នាចំពោះ សេចក្តីព្រាងច្បាប់ការងារ ដែលបាន​ចែង​អំពី​គោល​ដៅប​ង្កើន​អាយុ​ចូល​និវត្តន៍​ ពោ​លគឺ ដល់ឆ្នាំ ២០២៨ ពលករនឹងចូលនិវត្តន៍ក្នុ​ងអាយុ​ ៦២ ឆ្នាំ ហើយដល់​ឆ្នាំ​២០៣៥ ពលការិនី​នឹង​ចូល​និវត្តន៍​ក្នុង​អាយុ​ ៦០ ឆ្នាំ ។
 
នាព្រឹក​ថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៩ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម​បាន​ពិភាក្សា​លើបញ្ហា​មួយ​ចំនួន​ ដែលមានមតិផ្សេងៗគ្នាមួយចំនួ​ន នៃគម្រងច្បាប់ការងារ (ធ្វើវិសោធនក​ម្ម)។
 
ស្ដីពីការ​ពង្រីកក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងម៉ោងធ្វើការជាអតិបរមាឡើងដល់ ៤០០ ម៉ោង / ឆ្នាំ បើ​ប្រៀប​ធៀប​នឹង​ការកំណ​ត់នាបច្ចុប្បន្ននេះ សមាជិក សមាជិការនៃគណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​លើក​ឡើង​ថា​គប្បី​អនុវត្តន៍ចំពោះមុខរបរជាក់ស្ដែងមួយចំនួន។ ស្ដីពីបញ្ហានេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានលើក​សំណើរថា៖
 
“ក្នុងច្បាប់​ យើងគប្បីកំណត់ឲ្យបានច្បាស់លាស់ថា តើមុខរបរណានឹង ត្រូវបាន បង្កើនម៉ោងធ្វើការ ហើយបង្កើន​ប៉ុន្មានម៉ោងក្នុងមួយខែ និងក្នុងមួយឆ្នាំ។ លើលពីនេះទៅទៀត យើងត្រូវពិចារណៈថា តើបង្កើន​ម៉ោងធ្វើកា​រយ៉ាង​ម៉េចឲ្យបានសមស្រប ពោ​លគឺមិនមែន​ជាពង្រី​កក្រប​ខ័ណ្ឌ​នៃកិច្ច​ព្រម​ព្រៀង​ធ្វើការ​រហូត​ដល់​ ៤០០ ម៉ោងក្នុងមួយឆ្នាំដូ​ចសព្វថ្ងៃឡើយ​”។
 
នៅក្នុងសម័យប្រ​ជុំលើកនេះ អង្គប្រជុំបាន ឯកភាពគ្នាចំពោះ សេចក្តីព្រាងច្បាប់ការងារ ដែលបាន​ចែង​អំពី​គោល​​ដៅ​បង្កើនអាយុចូលនិវត្តន៍ ពោលគឺ ដល់ឆ្នាំ ២០២៨ ពលករនឹងចូលនិវត្តន៍ក្នុងអាយុ ៦២ ឆ្នាំ ហើយដល់​ឆ្នាំ​២០៣៥​ ពលការិនីនឹងចូលនិវត្តន៍ក្នុង​អាយុ ៦០ ឆ្នាំ ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top