• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុន Vietjet ចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះ របស់ Boeing និង Airbus ចំនួន១៥០គ្រឿង


 លោកស្រី Nguyen Thi Phuong Thao អគ្គនាយិកា Vietjet និងលោក Kevin McAllister ប្រធាននិងជាអគ្គនាយក Boeing ចុះហត្ថលេខាលើកិច្ចសន្យា (រូបថត៖ toquoc.vn) 

 នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅពិព័រណ៍អាកាសចរណ៍ពិភព​លោក Farnborough Airshow ឆ្នាំ២០១៨នៅ​អង់គ្លេស​ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី​ Vietjet រ​បស់វៀតណាម បានចុះហ​ត្ថលេខាលើការបញ្ជាទិញធំចំនួន​២ជាមួយសម្ព័ន្ធក្រុមហ៊ុនផលិតយន្តហោះជួរមុខលើ​ពិភពលោកទាំង២នោះគឺ B​oeing ​និង Airbus។
 
តាមនោះ Vietjet បា​នចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះប្រភេទ​ Boeing 737 MAX ចំនួន១០០គ្រឿងក្នុងតំលៃ១​២,៧ពាន់លានដុល្លាអាមេរិក ជាមួយសម្ព័ន្ធក្រុមហ៊ុ​ន Boeing និងកិច្ចសន្យា​ទិញយន្តហោះ​ប្រភេទ A321neo ជំនា​ន់ថ្មីបំផុតចំនួន៥០គ្រឿងក្នុងតំលៃ​៦,៥ពាន់លានដុល្លាអាមេរិក ​ជាមួយសម្ព័ន្ធក្រុមហ៊ុន A​irbus។​ កិច្ចសន្យាទាំង២នេះគឺសំដៅបម្រើផែ​នការអភិវឌ្ឍសម្ព័ន្ធភាព​អាកាសចរណ៍​របស់ Vietjet នៅក្នុង​តំបន់​និង​លើពិភពលោក៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top