• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រទេស G7 សន្យាផ្ដល់ទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លាអាមេរិកសម្រាប់ គំនិតផ្ដួចផ្ដើម Covax

អាមេរិកកាលពីថ្ងៃទី១៨ កុម្ភៈក៏បាន ប្រកាសថា នឹងរួមវិភាគទានទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លាអាមេរិកសម្រាប់គំនិតផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax ផងដែរ។

ថ្លែងនៅកិច្ចប្រជុំសន្តិសុខទីក្រុង Munich កាលពីថ្ងៃទី១៩ កុម្ភៈ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យប្រទេសធំៗនៃក្រុម G20 គឺសហរដ្ឋអាមេរិក ចិន និងឥណ្ឌាបង្កើត ក្រុមបេសកកម្មពិសេសជាបន្ទាន់ សំដៅ បង្កើនទ្វេដងនៃបរិមាណវ៉ាក់សាំងលើទូទាំងពិភព លោក តាមរយៈការចែករំលែក វិញ្ញាបនបត្រនិងការផ្ទេរប្រគល់បច្ចេកវិទ្យា។

សេចក្ដីអំពាវនាវរបស់លោក Guterres ត្រូវបានធ្វើឡើងក្រោយពីប្រទេសលោក ខាងលិចមួយចំនួនគឺអង់គ្លេសនិងបារាំង បានសន្យាជំរុញដំណើរការចែកចាយវ៉ាក់ សាំងជូនចំពោះប្រទេសកំពុងអភិវឌ្ឍនានា។ អាមេរិកកាលពីថ្ងៃទី១៨ កុម្ភៈក៏បាន ប្រកាសថា នឹងរួមវិភាគទានទឹកប្រាក់ចំនួន ៤ ពាន់លាន ដុល្លាអាមេរិកសម្រាប់គំនិត ផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax ផងដែរ។

មុននោះ នាថ្ងៃទី១៩ កុម្ភៈនៅកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍ ឈានមុខគេលើពិភពលោកទាំង៧ (G7) ថ្នាក់ដឹកនាំប្រទេសសមាជិក G7 បានសន្យា ផ្ដល់ទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លាអាមេរិកសម្រាប់គំនិតផ្ដួចផ្ដើមវ៉ាក់សាំងទូទាំងពិភពលោក Covax របស់អង្គការសុខភាពពិភពលោក សំដៅចែកចាយវ៉ាក់សាំងទៅ កាន់ប្រទេសក្រីក្រនានាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

អ្នកប្រាជ្ញអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រនិងទិសដៅអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម

មហានសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀត ណាម បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រាជ្ញអន្តរជាតិ ក្នុងនោះមានអ្នកជំនាញជាច្រើនបានវាយតម្លៃថា វៀតណាមជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

Top