• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចរៀបចំកិច្ចប្រជុំដាក់ឲ្យអនុវត្តភារកិច្ចក្នុងឆ្នាំ២០២១

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចរៀបចំកិច្ចប្រជុំដាក់ឲ្យអនុវត្តភារកិច្ចក្នុងឆ្នាំ២០២១។

ក្នុងឆ្នាំ២០២០ ផ្នែកការងារ យុទ្ធជនពិការនិងសង្គមកិច្ច រួម ជាមួយ ប្រទេសជាតិទាំងមូល បានជំនះពុះពារលើការលំបាក ចូលរួមចំណែកដល់ ការអនុវត្តប្រកបដោយជោគជ័យនូវ “គោលដៅ២ទន្ទឹមគ្នា” ដោយបង្ការទប់ ស្កាត់ជម្ងឺ Covid-19 ផង និងជំរុញការស្ដារឡើងវិញនិងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ផង។ រាល់លទ្ធផលដ៏លេចធ្លោបំផុតនោះគឺ ការដាក់ជូនរដ្ឋសភា ដើម្បីអនុម័តលើច្បាប់ពលកម្មធ្វើវិសោធនកម្ម; វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន១០ដែលមានអត្រាអ្នកគ្មានការងារធ្វើទាបបំផុតលើពិភពលោក; អត្រាគ្រួសារក្រីក្រក្នុងឆ្នាំ២០២០បានថយចុះនៅត្រឹម ២,៧៥% ពោលគឺសម្រេចគោលដៅមុនកាលកំណត់១០ឆ្នាំបើធៀបនឹងគោលដៅសហសវត្សរបស់អង្គការសហ ប្រជាជាតិ។

ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចចាំបាច់ត្រូវ សម្របសម្រួលយ៉ាងស្អិតរមួតថែមទៀតជាមួយក្រសួង ស្ថាប័ន និងអង្គការ សង្គមកិច្ចផ្សេងៗទៀតដើម្បីក្លាយទៅជាបណ្ដាញជួយគាំទ្រប្រជាជនយ៉ាង ពិតប្រាកដ៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top