• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងឆ្នាំ ២០២០នេះ វៀតណាមនៅតែមានសក្កានុពលជាច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច


ការសម្រេចបានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងរយៈពេល៩ខែកន្លងមកគឺជាចំណុចភ្លឺមួយក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាម។ (រូបថត៖ baodauthau.vn)
 

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ២,១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

ថ្វីត្បិតតែនេះជាអត្រាកំណើនទាបបំផុត បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ១០ ឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែក្នុងបរិបទដែលខឿនសេដ្ឋកិច្ចជាច្រើនក៏មានកំណើនអវីជ្ជមានប៉ុន្តែវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលខឿនសេដ្ឋកិច្ចមានកំណើនវិជ្ជមាន។ អង្គការរៀបចំណាត់ថ្នាក់កិត្យានុភាពអន្តរជាតិ S&P Global Ratings (S&P) បានវាយតម្លៃថា វៀតណាមទំនងជានឹងក្លាយជាប្រទេសដែលខឿនសេដ្ឋកិច្ចបានស្តារឡើងវិញយ៉ាងល្អបំផុតទី ២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ លើពិភពលោកមានការវិវត្តយ៉ាងស្មុគស្មាញដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល ប៉ុន្តែសកម្មភាពនាំចេញទំនិញរបស់វៀតណាមនៅតែរក្សាបានកំណើនវិជ្ជមាន ដោយមានទំហំពាណិជ្ជកម្មនាំចេញនិងនាំចូលទទួលបាន ៣៨៨,៧៣ ពាន់លានដុល្លារ កើនឡើង ១,៨%។ ក្រៅពីនោះ សកម្មភាពពាណិជ្ជកម្មនិងសេវាកម្មនៅក្នុងខែកញ្ញាបានកើនឡើងជាលំដាប់។

យោងតាមការវាយតម្លៃរបស់អ្នកសេដ្ឋកិច្ចជាច្រើនថា ត្រីមាសទីបួនវៀតណាមនៅមានសក្កានុពលនិងលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប៉ុន្មានខែបំណាច់ឆ្នាំ ២០២០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top