• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់ប្រធាននៃគណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌសីមា​និង​បោះ​បង្គោល​ព្រំដែន​ដីគោក​វៀត​ណាម​


ទិដ្ឋភាពនៃកិច្ចប្រជុំ

ចាប់ពីថ្ងៃទី១៩ ដល់​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញបានប្រ​ព្រឹត្ត​ទៅ​កិច្ច​ប្រជុំ​ថ្នាក់​ប្រធាន​នៃគណៈ​កម្មាធិការ​ចម្រុះ ទទួលបន្ទុកការងារខ័ណ្ឌសីមា​​ និង​បោះបង្គោល​ព្រំដែនដី​គោក​វៀតណាម​-កម្ពុជា។ ចូល​​រួម​ក្នុងកិច្ចប្រជុំនេះ គណៈ​ប្រតិ​ភូវៀត​ណាម​ដឹកនាំ​ដោយ​លោក Le Hoai Trung អនុរដ្ឋមន្ត្រី​ការ​បរទេស​និង​ជា​ប្រ​ធាន​គណៈកម្មាធិការ​ព្រំដែន​ជាតិ ហើយ​គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក​វ៉ាគីម​ហុង ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុកការ​ងា​រព្រំដែន​។ ដោយ​ឈរលើ​មូលដ្ឋានជ្រួត​ជ្រាប​នូវ អនុសញ្ញា​និង​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន​ដែល​បាន​ចុះហត្ថលេខាមុន​នេះ និង​គោលន​យោ​បាយ​របស់ថ្នាក់ដឹក​នាំនៃប្រ​ទេស​ទាំងពីរ​នោះ ភាគី​ទាំង​ពីរ​បាន​ផ្លាស់​​ប្តូរ​ទៅលើវិធាន​ការ សំដៅដោះ​ស្រាយ​រាល់បញ្ហា​នៅសេសសល់ ដើម្បីសម្រេចយ៉ាង​ឆាប់ៗ​ការងារ​ខ័ណ្ឌ​សីមា​និង​បោះបង្គោលប្រដែន​លើដីគោក​ រវាងប្រទេសទាំងពីរ។​ ភាគីទាំងពីរ​ក៏បាន​ឯក​ភាព បញ្ចូន​ក្រុម​បេសកកម្ម​ពិសេស​ទាំង​ពី​រវៀ​ត​ណាម និង​កម្ពុជាជួបគ្នា​នាខែវិច្ឆិកា​ខាង​មុខ ដើម្បី​កំណត់​ទីទាំង​ច្បាស់​លាស់​របស់​បង្គោល​ចំនួន​៤ រវាងខេត្ត Dak Lak (វៀត ណាម) ជាមួយ ខេត្ត​មណ្ឌលគិរី (កម្ពុជា) ​និងរវាង​ខេត្ត Tay Ninh ជាមួយ​ខេត្តស្វាយ​រៀង ដើម្បី​ប្រគល់​ក្រុមបេសកកម្ម​ចម្រុះ​ទទួល​បន្ទុកការងារខ័ណ្ឌសីមា និង​បោះ​បង្គោល​ ព្រំដែន​នៃប្រទេស​ទាំងពីរ​អនុវត្ត​ការក​សាង​នូវបង្គោលទាំង​៤នេះ​។  ភាគី​ទាំងពីរ​ក៏​បាន ឯកភាព​ជម្រុញ​ការសាង​សង់​ថ្មី​ស្ពាន Dac Dang ជំនួសឲ្យស្ពានចាស់សំដៅ​ជម្រុញ​ការ ជួបប្រាស្រ័យទាក់ទង និង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច រវាងតំបន់ពាក់ព័ន្ធនានា រវាងភាគីទាំងពីរ​សម្រាប់​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​ពិនិត្យ​និង​អនុម័ត​។ ភាគីទាំងពីរបានផ្លាស់ ប្តូរយោ​បល់អំពី​ការងារគ្រប់​គ្រង​ព្រំដែន និងអះ​អាង​ថា នឹង​បង្កើន​ថែម​ទៀត​ការងារ​ សហ​ការ​រវាងក្រសួងស្ថាប័ន​នានា ឈរលើមូលដ្ឋាននៃអនុសញ្ញានិង​កិច្ចព្រម​ព្រៀង រវាង​​ភាគី​ទាំងពីរដែល​មានស្រាប់ សំដៅ​រក្សាមេត្រី​ភាព​និងកិច្ចសហប្រតិបត្តិការមាន​ផល​ប្រយោជន៍​រួម​រវាង​ប្រជាជន​ជាប់ព្រំដែន​ នៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top