• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអង់គ្លេសវាយតម្លៃថា វៀតណាមជាទីផ្សារពោរពេញទៅដោយសក្ដានុពលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល

កាសែតនេះបានដកស្រង់សម្ដីរបស់លោក Michael Kokalari អ្នកជំនាញសេដ្ឋកិច្ចរបស់ VinaCapital បានវាយតម្លៃថា មានក្រុមហ៊ុនបរទេសកាន់តែច្រើនឡើង កំពុងផ្លាស់សកម្មភាពផលិតកម្មមក វៀតណាម ដែលក្នុងនោះមាន Apple ទៀតផង។

តំបន់ឧស្សាហកម្ម Diem Thuy ខេត្ត Thai Nguyen។ (រូបថត៖ TTXVN)


កាសែត Financial Times (អង់គ្លេស) កាលពីថ្ងៃទី២៨ខែធ្នូបានចុះ ផ្សាយអត្ថបទសរសេរថា ក្រុមហ៊ុនពហុជាតិជាច្រើនកំពុងប្រញាប់ប្រញាល់ កសាងមូលដ្ឋាននៅវៀតណាម ដោយសារវៀតណាមបានអះអាងនូវឋានៈដ៏រឹងមាំជាមួយនឹងផលិតផលឆ្លើយតបនឹងបទដ្ឋានសកល ក៏ដូចជាការពង្រីកប្រព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាន់តែទូលំទូលាយ រួមទាំង FTA ថ្មីបំផុតជាមួយសហភាពអឺរ៉ុបនិងអង់គ្លេស ផងដែរ។ វៀតណាមកំពុងក្លាយទៅជាគោលដៅពោរពេញទៅដោយសក្ដានុពលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ កាសែតនេះបានដកស្រង់សម្ដីរបស់លោក Michael Kokalari អ្នកជំនាញសេដ្ឋកិច្ចរបស់ VinaCapital បានវាយតម្លៃថា មានក្រុមហ៊ុនបរទេសកាន់តែច្រើនឡើង កំពុងផ្លាស់សកម្មភាពផលិតកម្មមក វៀតណាម ដែលក្នុងនោះមាន Apple ទៀតផង។ ក្រុមហ៊ុននេះបានចាប់ ផ្ដើមផលិតកាសឥតខ្សែ Airpods ទ្រង់ទ្រាយធំនៅវៀតណាម កាលពី ត្រីមាសទី២ឆ្នាំ២០២០ ខណៈដែលប្រទេសភាគច្រើនលើពិភពលោកកំពុង ត្រូវបិទប្រទេស សំដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាត។

មជ្ឈដ្ឋានធុរជនបានចាត់ទុកថា ទីផ្សារវៀតណាមកំពុង “បន្សាំ” ជាមួយ នឹងការលំបាកទាំងអស់ រួមទាំងវិបត្តិជម្ងឺរាតត្បាតផងដែរ។ ទន្ទឹមជាមួយគ្នា នោះ វៀតណាមនៅតែរក្សាបានតួរលេខគួរឲ្យ កត់សម្គាល់។ ទោះបីជាត្រូវ ប្រឈមនឹងជម្ងឺរាតត្បាតសកលក៏ដោយ ប៉ុន្តែទំហំនៃការបើកការចំណាយ ដើមទុនវិនិយោគដោយផ្ទាល់ត្រឹមតែថយចុះ២% ក្នុងឆ្នាំ២០២០ (គិតដល់ខែ វិច្ឆិកា) ប៉ុណ្ណោះ ដោយសម្រេចបានទឹកប្រាក់១៧,២ពាន់លានដុល្លា អាមេរិក។ សេដ្ឋកិច្ចវៀតណាមក៏សម្រេចបានកំណើនជាង២,៩%ក្នុងឆ្នាំ ២០២០ ដែលស្ថិតនៅក្នុងក្រុមប្រទេសមានកំណើនខ្ពស់បំផុតលើពិភព លោក ហើយរដ្ឋាភិបាលវៀតណាមដាក់ចេញគោលដៅសម្រេចបាន កំណើន ៦,៥%ក្នុងឆ្នាំ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top