• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍន៍សហគ្រាសគឺជាកំលាំងចលករសំខាន់ក្នុងការជំរុញខឿនសេដ្ឋកិច្ច


ការអភិវឌ្ឍន៍សហគ្រាសគឺជាកំលាំងចលករសំខាន់ក្នុងការជំរុញខឿនសេដ្ឋកិច្ច

សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៥ គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមនីតិកាលទី ១២ ស្តីអំពីការៀបចំរចនាសម្ព័ន្ធឡើងវិញផ្លាស់ប្តូរថ្មីនិងលើកកំពស់ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋដែលទើបនឹងត្រូវបាន​ចេញផ្សាយ រួមជាមួយច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមដែលរដ្ឋសភាវៀតណាមទើបនឹងបានអនុម័ត សុទ្ធតែត្រូវបានសហគមន៍សហគ្រិនវាយតំលៃខ្ពស់។ មជ្ឈដ្ឋានជំនាញការសេដ្ឋកិច្ចចាត់ទុកថា៖ នេះគឺជាពេលវេលាត្រឹមត្រូវដើម្បីសហគ្រាសរដ្ឋនិងសហគ្រាសខ្នាតតូចនិងមធ្យមពង្រីកតួរនាទីរបស់ខ្លួន​ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

គោលការណ៍របស់បក្សស្តីអំពីសហគ្រាសរដ្ឋគឺជំរុញយ៉ាងខ្លាំងការរៀបចំរច នាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ផ្លាស់ប្តូររូបសណ្ឋានគ្រប់គ្រង ភាគហ៊ុនភាវូបនី យកម្មសហគ្រាសរដ្ឋតាមរូបសណ្ឋានជឿនលឿនលើពិភពលោក។

ជំរុញល្បឿនភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ

តាមមជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ច បក្សនិងរដ្ឋាភិបាលវៀតណាមបាន កំណត់ច្បាស់លាស់ថា៖ ប្រសិនបើ សហគ្រាសរដ្ឋមិនទាន់ធ្វើភាគហ៊ុនភាវូបនីយកម្មនោះទេគឺនឹងបង្កើតការរាំងស្ទះដល់ខឿនសេដ្ឋកិច្ច។ បណ្ឌិត Tran Du Lich អតីតអនុប្រធានគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម បានចាត់ទុកថា៖
                         
«យើងកំពុងកែលំអរខាងយន្តការបង្កលក្ខណៈងាយស្រួលដើម្បីសហគ្រាស អភិវឌ្ឍន៍។ នេះគឺជាសញ្ញាវិជ្ជមានមួយ។ ស្តីអំពីតួនាទីសេដ្ឋកិច្ចរបស់រដ្ឋនេះគឺជានិយមន័យដ៏ធំធេង។ រដ្ឋាភិបាលវៀតណាមបាននិងកំពុងកែទម្រង់សេដ្ឋកិច្ចរដ្ឋ ក្នុងអំឡុងរាប់សិបឆ្នាំហើយ។ ពេលនេះគឺជាដំណាក់កាលកំណត់ទិសដៅអភិវឌ្ឍន៍សំរាប់សហគ្រាសរដ្ឋ។»

នាបច្ចុប្បន្ន វៀតណាមមានអង្គភាពអាជីវកម្មរដ្ឋចំនួនជាង ៧០០។ មានវិធានការចំនួន ២ ដើម្បីអនុវត្តភាគហ៊ុនភាវូបនីយកម្មប្រកបដោយប្រសិទ្ធភាព។ ទី ១ គឺ៖ នាំអគ្គក្រុមហ៊ុនវិនិយោគនិងធ្វើអាជីវកម្មដែលមានប្រភព​ទុនរបស់រដ្ឋ (SCIC) ក្លាយទៅជាអគ្គក្រុមហ៊ុនធំជាង ហើយគ្រប់គ្រងទ្រពសម្បិត្តរបស់រដ្ឋ។ ទី ២ គឺ បង្កើតឡើងស្ថាប័នដោយឡែកមួយដែលចំណុះរដ្ឋាភិបាលវៀតណាម ដើម្បីគ្រប់គ្រងសហគ្រាសរដ្ឋនៅសេសសល់។ បណ្ឌិត Vu Thanh Tu Anh នាយកកម្មវិធីបង្វាត់បង្រៀនសេដ្ឋកិច្ច Fullbright នៅទីក្រុងហូជីមិញ (ភាគខាងត្បូង វៀតណាម) បានលើកមតិថា៖
       
«លក្ខ័ណ្ឌដំបូងដើម្បីកែទម្រង់សហគ្រាសរដ្ឋគឺត្រូវកាត់បន្ថយចំនួនសហគ្រាសរដ្ឋដល់ ១៥ ទៅ ៣០។ នេះគឺជាបរិមាណសហគ្រាសរដ្ឋសមស្រប ដើម្បី គ្រប់គ្រង។ ជំហានទី ២ គឺ រដ្ឋនឹងរក្សាបរិមាណសហគ្រាសពោលខាងលើ អង្គភាពអាជីវកម្មសេសសល់នឹងត្រូវបានធ្វើភាគហ៊ុនភាវូបនីយកម្មជាជំហានៗ។ ពេលនោះនឹងមានឱកាសកែទម្រង់សហគ្រាសរដ្ឋប្រកបដោយប្រសិទ្ធភាព។»
       
តាមបណ្ដាអ្នកជំនាញការ ចំពោះសហគ្រាសរដ្ឋដែលកំពុងធ្វើអាជីវកម្មប្រ កបដោយប្រសិទ្ធភាព រដ្ឋាភិបាល​វៀត​ណាម​គប្បីពិនិត្យឡើងវិញការគ្រប់គ្រង ដើម្បីអង្គភាពទាំងនេះធ្វើសកម្មភាពល្អថែមទៀត។
        
កំលាំងចលករដើម្បីសម្រេចគោលដៅទទួលបានសហគ្រាសចំនួន ១ លាន នាឆ្នាំ ២០២០       ធ្វើជាអ្នករួមដំណើរនិង​ដឹងច្បាស់ការលំបាកសាកល្បងរបស់មជ្ឈដ្ឋាន សហគ្រិននាបច្ចុប្បន្ន អនុប្រធាននិងជាអគ្គលេខាធិការសមាគមសហគ្រាសខ្នាតតូចនិងមធ្យមវៀតណាម លោក To Hoai Nam បានឲ្យដឹងថា៖ ការអនុម័តលើគំរោងច្បាប់ស្តីអំពីការជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមនាពេលថ្មីៗ នេះ គឺជាជំហានជាក់ស្តែងក្នុងការអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមបលើកទី ៥ នីតិកាលទី ១២ ស្តីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន រួមចំណែកបង្កើត សមភាពសំរាប់សហគ្រាសខ្នាតតូចនិងមធ្យម។ លោក To Hoai Nam បានសង្កត់ធ្ងន់ថា៖   

«ក្នុងពេលច្បាប់ត្រូវបានចេញផ្សាយ ក្តីសង្ឃឹមធំបំផុតគឺការអនុវត្តឲ្យទាន់ពេលវេលា តំបន់នានាគប្បីយកចិត្តទុកដាក់ជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រិន។ បំណងប្រាថ្នាជាបន្តគឺប្រភពជួយឧបត្ថម្ភ។ ក្នុងច្បាប់ថ្មី ខ្ញុំសង្ឃឹមថា៖ នឹង​ទាក់ទាញឲ្យបានការជួយឧបត្ថម្ភពីសង្គម។ ម្ប៉ាងទៀតគឺយើងគប្បីជួយឧបត្ថម្ភសហគ្រាសក្នុងការច្នៃប្រឌិតផ្លាស់ប្តូរថ្មីនិងការចូលរួមសង្វាក់ផលិតកម្មអាជីវកម្មទៀតផង។»

បណ្ដាអ្នកជំនាញការសេដ្ឋកិច្ចក៏បានចាត់ទុកដែរថា៖ ការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹម ០៥ ស្តីអំពីភាគហ៊ុន​ភាវូបនីយកម្មសហគ្រាសរដ្ឋនិងច្បាប់ ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមនឹងជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ព្រមទាំងគឺជាកំលាំងពលំដើម្បីវៀតណាមដាក់ចេញគោលដៅទទួលបានសហគ្រាសចំនួន ១ លានដែលធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនាឆ្នាំ ២០២០៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top