• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការជម្រុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Long An និងទីក្រុង Leipzig (អាឡឺម៉ង់)


 តំណាងខេត្ត Long An និងទីក្រុង Leipzig បានចុះហត្ថលេខាលើអនុស្សរណៈនៃ​ការយោគ​យល់គ្នា​ស្តីពីការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម វិ​និយោគ​សេដ្ឋកិច្ចរវាងតំបន់​ទាំងពីរ​ 
 

 នាថ្ងៃទី២៦ ខែមិថុនា ដល់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារខេត្ត Long An ដឹកនាំដោយលោក  Pham Van Ranh ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Long An បានទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​អាល្លឺម៉ង់​តាម​ការ​អញ្ជើញ​របស់ថ្នាក់ដឹកនាំទីក្រុង Leipzig ។ 

នា​ថ្ងៃទី ​២ ខែកក្កដា នៅសាលាក្រុង Leipzig តំណាងខេត្ត Long An និងទីក្រុង Leipzig បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃការយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច​រវាង​តំបន់​ទាំងពីរ​ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ អប់រំវប្បធម៌ និងបណ្តុះ​បណ្តាល​ធន​ធាន​មនុស្សនិ​ង​រដ្ឋបាលកិច្ចសាធារណៈផងដែរ។ថ្លែងនៅក្នុងពិធីចុះហត្ថលេខានោះ អនុអភិបាលទីក្រុង Leipzig លោក Albrecht មានបំណងចង់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបើក​ឱកាស​នៃកិច្ច​សហប្រតិបត្តិការថ្មីរវាងទីក្រុង Leipzig និងខេត្ត Long An។ រីឯខ្លួនវិញ លោក Pham Van Ranh បាន​សង្ឃឹម​ថាភាគីទាំងពីរនឹងជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដែលភាគីទាំងពីរមានសក្តានុពលជាច្រើន ព្រមទាំង​បាន​អះអាងថា ខេត្តនឹងជួយគាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិន សហគ្រាស​សំរាប់​ទីក្រុង​ Leipzig និងអាល្លឺម៉ង់ជាទូទៅ ដែលមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅក្នុងខេត្ត Long An ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top