• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ - យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកនេះគឺជាយុទ្ធនាការធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការចាក់វ៉ាក់សាំងនៅវៀតណាម។
 

ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ២ នៅមន្ទីរពេទ្យកុមារខេត្ត Ninh Binh (រូបថត៖ TTXVN)


រដ្ឋមន្រ្តី ក្រសួងសុខាភិបាល លោក Nguyen Thanh Long បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងកិច្ចប្រជុំមួយដើម្បីដាក់ពង្រាយអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅទូទាំងប្រទេសនា រសៀលថ្ងៃទី ១៥ ខែមិថុនានៅទីក្រុងហាណូយ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ក្រសួងសុខាភិបាលបានខិតខំស្វែងរក ផ្លាស់ប្តូរនិងចរចារកប្រភពវ៉ាក់សាំងបង្ការកូវីដ ១៩ ដើម្បីនាំចូល និងជំរុញការស្រាវ ជ្រាវនិងផលិតវ៉ាក់សាំងនៅក្នុងប្រទេស។ បច្ចុប្បន្ន ក្រសួងកំពុងបន្តស្វែងរកប្រភពវ៉ាក់សាំងបន្ថែមទៀតពីប្រភពសកល ដើម្បីឈានដល់គោលដៅចាក់វ៉ាក់សាំងបង្ការ កូវីដ ចំនួន ១៥០ លានដូស។

ចំណុចថ្មីនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះដែលត្រូវបានរដ្ឋមន្ត្រីលោក Nguyen Thanh Long គូសបញ្ជាក់ នោះគឺការរៀបចំកន្លែងចាក់វ៉ាក់សាំងនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងតាមរយៈប្រព័ន្ធរដ្ឋបាលចាក់វ៉ាក់សាំងអនឡាញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top