• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការខិតខំប្រឹងប្រែងជួយដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលកំពុងធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩

នៅក្នុងជំនួបជាមួយតំណាងអាជ្ញាធរនិងកងកម្លាំងនៅឃុំព្រះទំនប់ ក្រុមការងារបានស្នើឱ្យតំណាងខេត្តកណ្តាលបង្កើតលក្ខណៈងាយស្រួកសម្រាប់ប្រជាជន ក្នុងនោះមានប្រជាជនដើមកំណើតវៀតណាមផងដែរ។

លោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមនៅកម្ពុជា (កណ្ដាល) បានប្រគល់អំណោយដល់បងប្អូនដើមកំណើតវៀតណាម (រូបថតៈ អ្នកយកព័ត៌មាននៃ VOV ប្រចាំនៅកម្ពុជា)



នៅថ្ងៃទី ១៤ និង ១៥ ខែមីនា ក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងសមាគមខ្មែរ - វៀតណាមនៅកម្ពុជាបានទៅកាន់ខេត្តកណ្តាលនិងខេត្តព្រៃវែង ដែលជាកន្លែងរកឃើញករណីឆ្លង កូវីដ ១៩ ជាង ១៥០ នាក់ ក្នុងនោះមាន ករណីចំនួន ១០ ដែលជាប្រជាជនដើមកំណើតវៀតណាម។ ក្រុមការងារបានរួមជាមួយម្ចាស់ជំនួយបានដឹកជញ្ជូននិងប្រគល់អាហាររាប់សិបតោនដើម្បីចែកជូនដល់ប្រជាជនខ្មែរដើមកំណើត វៀតណាមនៅឃុំព្រះ ទំនប់ (ខេត្តកណ្តាល) និងប្រជាជនកំពុងធ្វើចត្តាឡីស័ក នៅឃុំ Prek Sai Kho (ខេត្តព្រៃវែង) ដោយ សារតែតំបន់ទាំងនេះមានករណីឆ្លងវីរុស SARS-CoV-2 ជាច្រើនដែលបណ្តាលឱ្យមានជំងឺ កូវីដ ១៩។

នៅក្នុងជំនួបជាមួយតំណាងអាជ្ញាធរនិងកងកម្លាំងនៅឃុំព្រះទំនប់ ក្រុមការងារបានស្នើឱ្យតំណាងខេត្តកណ្តាលបង្កើតលក្ខណៈងាយស្រួកសម្រាប់ប្រជាជន ក្នុងនោះមានប្រជាជនដើមកំណើតវៀតណាមផងដែរ។ តំណាងអាជ្ញាធរនិងកងកម្លាំងបង្ការទប់ស្កាត់ជំងឺរាតត្បាតនៅឃុំព្រះទំនប់បានបញ្ជាក់ថា តែងតែផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាជនកំពុងធ្វើចត្តាឡីស័កឲ្យមានលក្ខណៈអំណោយផលក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top