• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាត់បន្ថយការចំណាយសម្រាប់អង្គភាពអាជីវកម្មស្ដារផលិតកម្មឡើងវិញ

ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ក្នុងអំឡុងពេល២ឆ្នាំកន្លងមក បានធ្វើឲ្យអាជីវកម្ម វិស័យជាច្រើនត្រូវរងផលប៉ះពាល់។ ក្នុងពេលជាមួយគ្នានោះ ការចំណាយអាជីវកម្ម កើនឡើងខ្ពស់ បណ្ដាលឲ្យអង្គភាពអាជីវកម្មជាច្រើនធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែលំបាកជាងទៀត។
 

ទីដ្ឋភាពនៅវេទិកា។ (រូបថត៖ VOV)


សំដៅស្វែងរកវិធានការដោះស្រាយការលំបាកសម្រាប់សហគមន៍អាជីវកម្មដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៧ ខែតុលា នៅទីក្រុង ហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាមបានរៀបចំវេទិកាក្រោម ប្រធានបទ “ជួយឧបត្ថម្ភកាត់បន្ថយការចំណាយសម្រាប់អង្គភាពអាជីវកម្មស្ដារផលិត កម្ម អាជីវកម្ម”។

ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ក្នុងអំឡុងពេល២ឆ្នាំកន្លងមក បានធ្វើឲ្យអាជីវកម្ម វិស័យជាច្រើនត្រូវរងផលប៉ះពាល់។ ក្នុងពេលជាមួយគ្នានោះ ការចំណាយអាជីវកម្ម កើនឡើងខ្ពស់ បណ្ដាលឲ្យអង្គភាពអាជីវកម្មជាច្រើនធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែ លំបាកជាងទៀត។ សំដៅជួយទ្រទ្រង់អង្គភាពអាជីវកម្មជំនះពុះពារលើការលំបាក នាពេល កន្លងមក រដ្ឋាភិបាលបានស្នើឡើងរដ្ឋសភាអនុញ្ញាតឲ្យកាត់បន្ថយពន្ធលើចំណូលអាជីវ កម្មចំនួន៣០%ក្នុងឆ្នាំ២០២១។ លោក Nguyen Quoc Hung អគ្គលេខាធិការសមា គមន៍ធនាគារឲ្យដឹង ថា ៖

“រដ្ឋសភា បក្ស រដ្ឋាភិបាលមានគោលនយោបាយជាច្រើនដើម្បីជួយទ្រទ្រង់អង្គភាពអាជីវកម្ម ប៉ុន្តែឥឡូវនេះត្រូវតែមានគោលនយោបាយសាពើពន្ធដោយសាច់ប្រាក់ សម្រាប់ជួយអង្គភាពអាជីវកម្មបន្ថែមទៀត។ ប្រសិនបើចង់បង្កើតប្រភពចំណូល សម្រាប់អង្គភាពអាជីវកម្ម គឺក្រសួង ស្ថាប័នទាំងអស់ត្រូវចូលរួម ព្រមទាំងអង្គការឥណ ទានត្រូវមានយន្តការផ្ដល់កម្ចីឲ្យបានសមស្របផងដែរ”។

ជំនាញការសេដ្ឋកិច្ចជាច្រើនចាត់ទុកថា អង្គភាពអាជីវកម្មគួរតែទាញយក ប្រយោជន៍ជាអតិបរមាពីប្រភពជំនួយឧបត្ថម្ភ ក៏ដូចជាសន្សំសម្ចៃការចំណាយ ស្វែងរកវិធីរក្សានិយោជិក ហើយវិនិយោគដើម្បីលើកកំពស់ផលិតភាពនិងគុណភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top