• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងប្រព័ន្ធឃ្លាំមើលមណ្ឌលចត្តាឡីស័ក និងគ្រប់គ្រងអ្នកជំនាញ ដែលបានឆ្លងចូលប្រទេស

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam
 

នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានបើកកិច្ចប្រជុំនៅទីក្រុងហាណូយ ក្រោមអធីបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិ បានស្នើ ឱ្យក្រសួងសុខាភិបាលសម្របសម្រួលជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីពង្រឹងការគ្រប់គ្រងនិងតាមដានករណីដែលត្រូវធ្វលចត្តាឡីស័ក។ចំពោះអ្នកជំនាញដែលឆ្លងចូលវៀតណាមនោះ  គណកម្មាធិការបានសិក្សាស្រាវជ្រាវវីធីពាក់កងបំពាក់លេខកូដQR ។ លោកឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖“អាជ្ញាធរមូលដ្ឋាន ជាពិសេសគឺកម្លាំងនគរបាល និងសុខាភិបាលត្រូវមានការទទួលខុសត្រូវបញ្ជូនមនុស្សដែលបានធ្វើចត្តាឡីស័កទៅកាន់គ្រួសារនីមួយវិញ ព្រមទាំងក្រើនរំលឹកថា មនុស្សទាំងនេះត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀត។ចំពោះអង្គភាពអាជីវកម្មដែលបានអញ្ជើញអ្នកជំនាញមកធ្វើការ គឺត្រូវមានភារកិច្ចជួយណែនាំដល់អ្នកជំនាញឲ្យគោរពបទបញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top