• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងកងកម្លាំងប្រដាប់អាវុធហាណូយត្រឹមត្រូវចំណាននិងទំនើបជាជំហានៗ


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី

ពិធីរំលឹកខួបលើកទី៧០ នៃទិវាប្រពៃណី​កងកម្លាំង​ប្រដាប់អាវុធ​រដ្ឋធានី​ហាណូយ​ ថ្ងៃទី១៨ ខែតុលា បាន​ប្រារព្ធ​នា​ព្រឹក​​ថ្ងៃទី១៨​​ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ថ្លែង​មតិក្នុង​ពិធី ប្រធាន​រដ្ឋ លោក Tran Dai Quang បាន​ស្នើ​ឲ្យកង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋ​ធានី ម្ចាស់​ការ​ធ្វើ​សេនាធិការ​ជូន​ថ្នាក់​ដឹក​នាំ​ទីក្រុង​សម្រាប់​បណ្ជា​ណែនាំ​នូវ​ភារ​កិច្ច​ការពារ​ជាតិ និងយោធាតំបន់។ លោកប្រធានរដ្ឋអញ្ជើញ​ផ្តល់អ​នុសាសន៍​ថា៖

​“ប្រមូលផ្តុំកសាងកងកម្លាំងប្រដាប់អាវុធរដ្ឋធានីរៀបរយ ចំណាន ទំនើបជាជំ​ហាន​ៗ មាន​គុណភាព​សំយោគ​និង​មាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់​។ ត្រូវរៀ​ប​ចំនូវ​កម្លាំង​ស្វាហាប់  មាន​ចេត​នា​សាស្ត្រ​និង​បំពាក់​ឧបករណ៍​កាន់​តែទំនើប​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។​​ ម្យ៉ាងវិញ ទៀត គប្បីលើកកំពស់គុណភាពហ្វឹក​ហាត់ សមត្ថភាព​បញ្ជា ការ​ងារ​សេនា​ធិការ​ធានា ភស្តុភារ​និងបច្ចេកទេស”​។

​ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញប្រគល់​គ្រឿង​ឥស្សរិយយស​យោធា​ថ្នាក់​ទី​១ជូន​ចំពោះកង​កម្លាំង​ប្រដាប់​អាវុធរដ្ឋធានី​ហាណូយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top