
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី
ពិធីរំលឹកខួបលើកទី៧០ នៃទិវាប្រពៃណីកងកម្លាំងប្រដាប់អាវុធរដ្ឋធានីហាណូយ ថ្ងៃទី១៨ ខែតុលា បានប្រារព្ធនាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពិធី ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធរដ្ឋធានី ម្ចាស់ការធ្វើសេនាធិការជូនថ្នាក់ដឹកនាំទីក្រុងសម្រាប់បណ្ជាណែនាំនូវភារកិច្ចការពារជាតិ និងយោធាតំបន់។ លោកប្រធានរដ្ឋអញ្ជើញផ្តល់អនុសាសន៍ថា៖
“ប្រមូលផ្តុំកសាងកងកម្លាំងប្រដាប់អាវុធរដ្ឋធានីរៀបរយ ចំណាន ទំនើបជាជំហានៗ មានគុណភាពសំយោគនិងមានសមត្ថភាពប្រយុទ្ធខ្ពស់។ ត្រូវរៀបចំនូវកម្លាំងស្វាហាប់ មានចេតនាសាស្ត្រនិងបំពាក់ឧបករណ៍កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញ ទៀត គប្បីលើកកំពស់គុណភាពហ្វឹកហាត់ សមត្ថភាពបញ្ជា ការងារសេនាធិការធានា ភស្តុភារនិងបច្ចេកទេស”។
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសយោធាថ្នាក់ទី១ជូនចំពោះកងកម្លាំងប្រដាប់អាវុធរដ្ឋធានីហាណូយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម